• 2021-03-31 02:13:05
  • ព័ត៌មាន

ចាក់​ចំ​បេះដូង! នាយ​ក្រឹម ប្រើ​ពាក្យ​ដាស់តឿន​បែប​នេះ​ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ទី២ រួច

  • 2021-03-31 02:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ជើង​ចាស់ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ លើក​ទី២ រួច​ហើយ ហើយ​លោក​បញ្ជាក់​ថា​ស្ថានភាព​សុខភាព​របស់​លោក​ក្រោយ​ចាក់​វ៉ាក់សាំង​នេះ គឺ​មាន​អាការ​ធម្មតា​ៗ។

នាយ​ក្រឹម​បាន​ចាក់​វ៉ាក់សាំង​លើក​ទី២ តាំង​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០២១ ប៉ុន្តែ​លោក​ទើប​ប្រកាស​ប្រាប់​គេឯង​នៅ​មុន​នេះ​បន្តិច។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​មិនមែន​ជា​ដំណឹង នៃ​ការ​វ៉ាក់សាំង​របស់​លោក​នោះ​ទេ តែ​គេ​ចាប់​អារម្មណ៍​លើ​ការ​ដាស់តឿន​របស់​លោក​ដោយ​ប្រើ​បែប​កំប្លែង​តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់។ លោក​ថា៖"ពាក្យ​ចាស់​ឥឡូវ​ពោលថា៖ការពារ មិន​វេទនា ដូច​កំពុង​ព្យាបាល...មិន​ថា​ចាស់​ឬ​ក្មេង​ស្លាប់​ដូច​គ្នា"។

នាយ​ក្រឹម អំពាវនាវ​ថា យើង​គ្រប់​គ្នា​ត្រូវ​អនុវត្ត​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​៣​កុំ និង​៣​ការពារ។ លោក​ថា​យក​ល្អ​គួរតែ​ទន្ទេញ​ឲ្យ​ជាប់ អនុវត្ត​ជានិច្ច ដូច​ធម៌​ការពារ​គ្រាប់​ផ្លោង​អីចឹង​ដែរ ហើយ​យើង​ម្នាក់​ក៏​អាច​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម