• 2021-03-31 03:05:29
  • ព័ត៌មាន

កើត១ជាតិធាតុ១ចាន! James Jirayu ដើរតាមសុបិន សម្រេចចូលវិស័យតន្ត្រី ចេញអាល់ប៊ុមយ៉ាងគគ្រឹកគគ្រេង

  • 2021-03-31 03:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារចង់​ដើរតាម​ក្ដីសុបិន​របស់​ខ្លួន​ ទើប James Jirayu បោះជំហាន​ពី​តារា​សម្ដែង​ មក​ជាតារាចម្រៀង​ជា​លើកដំបូង ហើយចេញ​អាល់ប៊ុម​ទី ១ ក្នុង​ឆាកជីវិត មាន​ឈ្មោះ​ថា​ «See More»។

ជា​ព័ត៌មាន​ភ្ញាក់​ផ្អើល​បំផុត​សម្រាប់អ្នក​គាំទ្រ ដែល​ឃើញ​ពីការរីកចម្រើន និង​មហិច្ឆតាខ្ពស់ រហូត​អាច​សម្រេច​ចេញ​បាន​អាល់ប៊ុម​ដំបូង​ពេល​នេះ។ សម្រាប់​បទ​ចម្រៀង​ដែល​ស្ថិតក្នុងអាល់ប៊ុម​នេះ​មាន​ទាំងអស់​ចំនួន ៥បទប្រមូល​ផ្ដុំ​គ្រប់​មនោសញ្ចេតនា គ្រប់រសជាតិជូនជាពិសេស​ដល់ Fan ទាំងឡាយ។

​​

James Jirayu បាន​ទម្លាយថា​ លោក​ស្រឡាញ់​ការច្រៀងណាស់ ហើយចូលចិត្តតន្ត្រីបំផុត​តាំងពីដើមមក។ ពេល​ខ្លះ​លោកធ្លាប់​មាន​អារម្មណ៍អន់ចិត្តខ្លួន​ឯង​ដែរ ដែល​មាន​ក្ដី​ស្រឡាញ់លើ​ផ្នែក​នេះ​យូរ​ហើយដែរ ប៉ុន្តែ​មិនអាច​ធ្វើទៅបាន។ រហូត​ដល់ពេល​មួយ James គិតថា​ គួរ​តែ​កំណត់ថា​ត្រូវ​តែ​ធ្វើ​ឲ្យបាន​ម្ដង ដូចនេះ​លោកក៏មិនចាំបាច់​អាក់មួយកន្លែង​ដោយសារ​អារម្មណ៍ស្ដាយក្រោយដែរ៕

ប្រភព៖ thairath ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី