• 2021-03-31 04:36:20
  • ព័ត៌មាន

ញាក់ទេ? គ្រាន់តែតម្លៃរ៉ូបថ្មី Aum Patchrapa អាចទិញផ្ទះបាន​ ១ខ្នងយ៉ាងប្រណីតនៅបាន

  • 2021-03-31 04:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាម​ជា​តារាស្រីប្រចាំប្រទេស Aum Patchrapa តារារះគ្រប់រដូវប្រចាំពិភពសិល្បៈ តែង​បង្ហាញ​សម្រស់ជាមួយ​នឹង​គ្រឿងតុបតែងកាយ សម្ភារៈប្រើប្រាស់ និង​សម្លៀកបំពាក់ទាន់សម័យ មិនដែលជាន់​ ១​ម៉ូដណា​ឡើយ។ ម្យ៉ាង​បើទោះ មិនចេញ​មុខញឹកញាប់​ក្នុង​ខ្សែភាពយន្ត ក៏ Aum នៅ​តែ​រក្សា​ឈ្មោះជា​កំពូល​តារា​ស្រី​ជាប់​រហូតដែរ។

រាល់រូបថត​ដែល​នាង​បង្ហោះ​លើ​បណ្ដាញ​សង្គម​តែង​ទទួល​បាន​ការ​ចាប់អារម្មណ៍ពី​សំណាក់ Fan ជាពិសេស​ពេលស្លៀកឈុត​ថ្មីៗ។ តួយ៉ាងដូចថ្មីៗ កំពូលតារាស្រី​របស់​ថៃ Aum Patchrapa ទើប​បង្ហោះ​រូប​ថ្មី​លើ Instagram ដោយ​បង្ហាញ​សម្រស់ជាមួយនឹងរ៉ូប​ដ៏ប្រណីតរបស់ប្រេនល្បី Iris van Herpen។

រ៉ូបនេះ​ដែរ ក៏មាន​ការ​បញ្ជាក់ថា​មាន​តម្លៃ​ដល់ទៅ ២,៣លានបាត (ខ្ទង់ ៧៣ ៣០៩ដុល្លារ) ឯណោះ។ ត្បិតតម្លៃ​ថ្លៃ​ពិត ប៉ុន្តែ​យ៉ាងណា​វា​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​ល្បីសុសសាយ​របស់ Aum នាម​ជា​តារា​ស្រី​លំដាប់កំពូល​របស់ថៃ៕

ប្រភព៖ Daradaily

មតិយោបល់