• 2021-04-05 04:01:23
  • ព័ត៌មាន

សរុប​ព្រឹត្តិការណ៍ ២០ កុម្ភៈ សិល្បករ​យើង​មាន​អ្នក​ស្លាប់ មាន​អ្នក​​ជាសះស្បើយ និង​មាន​អ្នក​កំពុង​ព្យាបាល​នៅ​ឡើយ!

  • 2021-04-05 04:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង ជំងឺ​កូវីដ-១៩ ចាប់​ផ្ដើម​ឆ្លង​រាតត្បាត​នៅ​កម្ពុជា​តាំង​ពី​ដើម​ឆ្នាំ​២០២០។ ឆ្លង​ដំណាក់​កាល​ជា​ច្រើន​លើ​ករណី​ឆ្លង​ដែល​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​បី​លើក ទីបំផុត​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០២១។

ថ្ងៃ​នេះ Sabay សូម​លើក​ត្រួសៗ​នូវ​សិល្ប​ករ-សិល្ប​ការិនី​ខ្មែរ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​បាន​ស្លាប់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ព្រម​ទាំង​អ្នក​ជាសះស្បើយ ដោយ​គិត​ចាប់​តាំង​ពី​ដើម​ខែ​មីនា រហូត​ដល់​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ​២០២១ នេះ។

"អ្នក​ឆ្លង និង​ព្យាបាល​ជាសះស្បើយ"

១/ពិធី​ការិនី ចាន់ កែវនិមល ស្វាមី និង​កូន​ស្រី បាន​ឆ្លង និង​ព្យាបាល​ជា​សះស្បើយ​ហើយ។

២/អ្នក​ដឹកនាំ​ការ​សម្ដែង អ៊ិន ទីតូ បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

៣/អ្នកដឹកនាំ​ការ​សម្ដែង អ៊ីកូ វ៉ាក់សង បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

៤/តារា​ចម្រៀង​លោក ណុប បាយ៉ារិទ្ធ បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

៥/តារា​ចម្រៀង​អ្នក​នាង សុគន្ធ នីសា បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

៦/តារា​ចម្រៀង​កញ្ញា វី ឌីណែត បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

៧/លោក​គ្រូ​ភ្លេង សាន់ សុវណ្ណឌីន បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

៨/តារា​ចម្រៀង​ស្រី សួស វីហ្សា បាន​ឆ្លង និង​ព្យាបាល​ជាសះស្បើយ​ហើយ។

"អ្នក​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល"

១/តារា​សម្ដែង​លោក បញ្ញា សិទ្ធិ បាន​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល។

២/តារា​កំប្លែង ស្រី អ៊ីត បាន​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ។

៣/តារា​កំប្លែង​ក្រុម​នាយ​ក្រឹម គឺ​ស្រី ពីន បាន​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល។

"អ្នក​ឆ្លង និង​បាន​ស្លាប់" ឌីជេ ប៊ូម គឺ​ជា​អ្នក​សិល្បៈ​ដំបូង​គេ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩។ ក្រៅ​ពី​ករណី​ឌីជេ គឺ​មាន​តែ​សាច់​ញាតិ និង​គ្រួសារ​របស់​តារា​ខ្មែរ គឺ​មាន​ដូច​ជា៖ ម្ដាយ​របស់​តារា​ចម្រៀង វី ឌីណែត និង​ត្រូវ​ជា​ភរិយា​របស់​តារា​ចម្រៀង​ជើង​ចាស់​ហួរ ឡាវី និង​ម្ដាយ​របស់​តារា​កំប្លែង​ស្រី​ពីន​ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់