• 2021-04-06 02:36:35
  • ព័ត៌មាន

មិនឲ្យខុសរហស្សនាមប៉ិនស្រែកទេ សូម្បីចាក់វ៉ាក់សាំងកូវីដ១៩ ក៏ Mariah Carey ដាក់មួយផ្អើលដែរ

  • 2021-04-06 02:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលមេរោគ​ COVID-19 កំពុង​វាយលុក​ពេញ​ទឹក​ពេញ​ដៃ​ទូទាំង​ពិភពលោក មនុស្ស​គ្រប់​គ្នា​ចាំ​បាច់​ត្រូវ​ថែរក្សាសុខភាព​ និង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះគ្រប់គ្នា។ ក្នុង​នោះ​ការ​ចាក់​វាក់​សាំង​ក៏ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ ដើម្បីទប់​ស្កាត់​នៃ​ការ​ឆ្លង​មេរោគ​កំណាច​នេះ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​ប្រជាជន​ទាំងអស់​ Mariah Carey ក៏ជា​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​ការពារ​ការឆ្លង​មេរោគ​ខាងលើ​ដែរ ហើយ​ដើម្បី​ចូលរួមលើកទឹក​ចិត្តឲ្យ​គ្រប់​គ្នា​ចាក់​វ៉ាក់​សាំង រក្សាសុវត្ថិភាពទាំងអស់គ្នា តារា​ស្រី​វ័យ ៥២ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហោះ​វីដេអូ​ពីសកម្មភាពផ្ទាល់​របស់​នាង​បង្ហាញ​លើ​ Instagram ដែរ។

ចាក់​ថ្នាំ​ឈឺតែ​បន្តិច​ទេ ពេល​ម្ជុល​ចូល​សាច់​ ប៉ុន្តែ​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ Mariah ញោច​រហូត​ស្រែកដល់តុង​ខ្ពស់​ ដែល​ជា​ស្ទីល​ច្រៀង​របស់នាង៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់