• 2021-04-08 02:42:08
  • ព័ត៌មាន

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ សុខ ពិសី នៅ​តែ​បន្ត​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ក្នុង​សកម្មភាព​មនុស្សធម៌

  • 2021-04-08 02:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ សុខ ពិសី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​២០០០​ដុល្លារ ដើម្បី​ចូល​រួម​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​សកម្មភាព​មនុស្ស​ធម៌ និង​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល នៃ​ជំងឺ​កូវីដ-១៩។

តារា​ចម្រៀង​រូប​នេះ បាន​ប្រកាស​តាម​បណ្ដាញ​សង្គមInstagram ថា៖"នាងខ្ញុំ សុខ ពិសី សូមចូលរួមឧបត្ថម្ភថវិកាចំនួន 2000$ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១"។

សុខ ពិសី គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​តារា​ល្បីៗ​ឈ្មោះ​មួយ​ចំនួន​ទៀត​តែងតែ​ចូល​រួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដល់​កាកបាទ​ក្រហម​កម្ពុជា​រៀងរាល់​ឆ្នាំ។ សុខ ពិសី​បន្ថែម​ថា កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់