• 2021-04-09 02:27:48
  • ព័ត៌មាន

KARA អបអរខួប ១៤ឆ្នាំរបស់ក្រុមជុំគ្នា + ចម្លើយមេក្រុមតប Comment ពី Hara ធ្វើឲ្យហ្វេនអួលណែនបំផុត

  • 2021-04-09 02:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ KARA បាន​ធ្វើពិធីអបអរខួប ១៤ឆ្នាំរបស់​ក្រុមជុំគ្នា ដោយ​មាន​ការចូលរួមពីសមាជិក​ទាំង​ ៤នាក់ដូចជា Gyuri, Seungyeon, Nicole និង Jiyoung។

ក្រុម​ចម្រៀង​មួយ​នេះ​បង្កើតនៅឆ្នាំ ២០០៧ ហើយគួរ​ឲ្យស្ដាយ​នៅ​ឆ្នាំ ២០១៦ ក៏ត្រូវបំបែកវិញ ប៉ុន្តែ​យ៉ាងណា​សមាជិក​ទាំងអស់នៅ​តែ​រក្សាទំនាក់ទំនង​ជិតស្និទ្ធជាមួយគ្នា​ដដែល។

ដូចកាលពីថ្ងៃទី ០៨ ខែមេសា មេក្រុមគឺ Gyuri បាន​បង្ហោះ​រូប​លើ Instagram បង្ហាញពីការជួបជុំ និងអបអរខួបលើទី១៤ របស់ KARA។

Caption សរសេរ​ថា៖ «ប៉ុន្មាន​ថ្ងៃមុន យើងបាន​ជុំគ្នាអបអរខួបទី១៤ នៃការបង្កើត KARA។ វាជាពេល​ដ៏មាន​ន័យបំផុត​សម្រាប់ពួកយើងទោះពេល​វេលាកន្លងផុតទៅក៏ដោយ។ អរគុណ Jiyoung ដែល​បាន​រៀបចំ​ផ្កា​ និងនំ ដើម្បី​ Surprise ក្នុងឱកាស​នេះ!»។

ក្នុង​រូបភាព​គេ​ឃើញ​មាន​ Seungyeon, Nicole និង Jiyoung រួមជាមួយ​នឹង Leader Gyuri អម​ដោយបាច់ផ្កា និង​នំដែល​មាន​លេខ ១៤​ពីលើ។

ដោយឡែក​ពេល​បង្ហោះ​ក៏ឃើញមាន​ អ្នក​លេង​បណ្ដាញសង្គមម្នាក់​ Comment ថា៖ «មិនដឹងជា​ល្អយ៉ាងណាទេ បើមាន​ Hara នៅទីនោះដែរ» នេះ​គឺ​ចង់​សំដៅ​ដល់ Hara ដែល​បាន​ទទួលមរណភាព​កាល​ពី​ឆ្នាំ ២០១៩នេះ​ឯង។

ក្នុង​នាម​ជា​ Leader និង​ជា​ម្ចាស់ Post, Gyuri ក៏បាន​តបថា «យើងនាំគ្នាធ្វើពុតថា​ Hara មិនអាច​មក​បានទេ ព្រោះប្រឆាំងនឹងបម្រាមណែនាំ ពីការឆ្លងរោគរាតត្បាត មិនឲ្យមាន​មនុស្សជុំគ្នា​លើសពី ៤នាក់»។

ទោះជាយ៉ាងណាការពិតនៅ​តែជាការពិត Hara បាន​ទៅឆ្ងាយហើយ ប៉ុន្តែ​សម្រាប់សមាជិក​ និងអ្នកគាំទ្រតែង​ទុក​នាង​ក្នុង​បេះដូងជានិច្ច៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់