• 2021-04-09 03:15:40
  • ព័ត៌មាន

ធ្លាប់ស្ដាប់ JK ច្រៀងបទ JB ក៏ច្រើន ហើយឥឡូវនៅក្រោមដំបូលតែមួយទៀត តើឱកាសចេញបទរួមគ្នាមានច្រើនទេ?

  • 2021-04-09 03:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រសុទ្ធ​តែបាន​ដឹង​ថា​ Jungkook (BTS) ជា​ Fan ស្មោះស្ម័គ្រ​របស់ Justin Bieber ហើយស្រឡាញ់ Idol ម្នាក់នេះ​កម្រិតណា ព្រម​ទាំង​បាន​ Cover បទចម្រៀង​របស់ Justin ជាច្រើន​ទៀតផង។

រយៈពេល​ច្រើន​ឆ្នាំ​កន្លងផុតទៅ Jungkook បាន​បង្ហោះ​បទចម្រៀង​ Justin Biber ដែល​ខ្លួន​ច្រៀង Cover ជា​បន្តបន្ទាប់ លើ Soundcloud ហើយក៏ធ្លាប់បាន​និយាយ​ថា​លោក​ពេញ​ចិត្ត និង​សរសើរ​ Justin កម្រិតណា​ដែរ។

រហូត​ដល់ថ្មីៗ​នេះ HYBE និង Ithaca បាន​សហការគ្នាកាន់តែជិតស្និទ្ធ​លើ​វិស័យ​តន្ត្រី​នេះ ហើយប្រការ​នេះអ្នកគាំទ្រ​កាន់តែ​ចង់​ឃើញ​អ្វី​ថ្មី​រួមគ្នារវាង Jungkook ដែល​ជា​តារារបស់ HYBE និង Justin Bieber តារារបស់ Ithaca ហើយប្រសិន​ជា​សុបិន​របស់ Fan មួយ​នេះ​ពិតជា​ក្លាយជា​ការ​ពិតមែន នោះ​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រថ្មី និង​កក្រើក​ជាក់ជាមិនខាន។

សេចក្ដី​សង្ឃឹម​នេះ​មិនមែន​មាន​តែអ្នក​គាំទ្រនៅ​អាស៊ីទេ សូម្បី​អ្នក​គាំទ្រខាង​លោក​ខាង​លិច ក៏រំពឹង​ថា ពួកគេ​នឹង​បាន​ឃើញ​បទ​ចម្រៀង​រួមគ្នា​របស់ Jungkook និង Justin ចេញ​នៅ​ថ្ងៃ​ណា​មួយនាពេល​ខាងមុខ ស្របពេល​ពួកគេ​ក៏ខិតកាន់​តែ​ជិតគ្នា​បន្តិចម្ដងៗដូចបាន​ជ្រាប​ស្រាប់តាម​រយៈ​ក្រុមហ៊ុនអ្នកទាំង ២៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់