
- សុក្រ, 9 មេសា 2021 03:18
- ព័ត៌មាន
នៅថ្ងៃនេះ Victoria ដល់ពេលត្រូវ Bye Bye ផលិតកម្ម SM ជាផ្លូវការហើយ
- សុក្រ, 9 មេសា 2021 03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថ្ងៃនេះ Victoria ដល់ពេលត្រូវ Bye Bye ផលិតកម្ម SM ជាផ្លូវការហើយ
នៅថ្ងៃទៅ០៩ ខែមេសា អ្នកតំណាងម្នាក់មកពីផលិតកម្ម SM បានបញ្ជាក់ទៅកាន់បណ្ដាញសារព័ត៌មានផ្សេងទៀតជាច្រើនថា «វាជាការពិតដែលកុងត្រារវាងយើង និង Victoria ដល់ពេលត្រូវបញ្ចប់»។
Victoria បានស្ថិតនៅក្រោមផលិតកម្ម SM តាំងពីឆ្នាំ ២០០៩មក នៅពេលនាងចេញមុខ Debut ជាសមាជិកក្រុម f(x)។ ត្រឡប់ទៅកាលពីឆ្នាំ ២០១៥ ផលិតកម្ម SM បានបង្កើត "Victoria Song Studio” ដើម្បីគាំទ្រការងារគ្រប់វិស័យ (សម្ដែង និងច្រៀង) របស់នាងនៅក្នុងប្រទេសចិន។ ស្របពេលដែលសមាជិករួមក្រុមផ្សេងទៀតមាន Luna, Amber និង Krystal សុទ្ធតែដើរចេញពី SM នៅសល់តែ Victoria ទេ ដែលបន្តទំនាក់ទំនងជាមួយនឹងផលិតកម្មនេះ តាមរយៈ Studio នៅចិនរបស់នាង។
ទោះជាយ៉ាងណា នៅថ្ងៃទី០៩ ខែមេសានេះ Victoria ក៏ដល់ពេលត្រូវដើរចេញពីផលិតកម្ម SM បន្ទាប់ពីបានផ្ញើប្រាណរយៈពេល ១២ឆ្នាំមក។ ដូចនេះសរុបមកចាប់ពីពេលនេះ សមាជិករបស់ f(x) ទាំងអស់លែងមានអ្វីពាក់ព័ន្ធនឹង SM ទៀតហើយ៕
ប្រភព៖ Allkpop ប្រែសម្រួល៖ យី សុធារី