• 2021-04-09 07:27:38
  • ព័ត៌មាន

មុន​នេះ ឆន សុវណ្ណរាជ បាន​ចាក់​វ៉ាក់សាំង​លើក​ទី១​ហើយ ខណៈ​តារា​ល្បីៗ​ជាង​១០​រូប​ផ្សេង​ទៀត​ក៏​ចាក់​រួច​ដែរ

  • 2021-04-09 07:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​មេសា នេះ តារា​ចម្រៀង​ជួ​មុខ​របស់​ផលិតកម្ម​ហង្ស​មាស​ម្នាក់ គឺ​លោក ឆន សុវណ្ណរាជ បាន​ទៅ​ទទួល​វ៉ាក់សាំង​លើក​ទី១​ហើយ ខណៈ​ដែល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា និង​តារា​ល្បី​ៗ​ជាង​១០​នាក់ ក៏​បាន​ទទួល​វ៉ាក់សាំង​ដែរ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាកសាំង​ទូទាំង​ប្រទេស​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​មេសា មក​នោះ។

តារា​ចម្រៀង​រូប​នេះ​បាន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំងSinopharm នៅ​មន្ទីរ​ពេទ្យ​បង្អែក​ដង្កោ រាជធានី​ភ្នំពេញ។ លោក​ថា សូម​អគុណ​ដល់​បង​ប្រុស ឡុង សត្យា និង​លោក​គ្រូពេទ្យ និង​អ្នក​គ្រូ​ពេទ្យ​ស្អាតៗ​ទាំង​អស់​គ្នា ចំពោះ​ការ​ស្រឡាញ់ និង​យកចិត្ត​ទុកដាក់ បើ​ទោះ​បី​ជា​ហត់នឿយ​ក៏​នៅ​តែ​រួសរាយ​រាក់ទាក់។

ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​នេះ គេ​ក៏​ឃើញ​តារា​សម្ដែង និង​ចម្រៀង​ល្បី​ៗ​ជាង​១០​នាក់​ផ្សេង​ទៀត​បាន​ទៅ​ទទួល​វ៉ាក់សាំង​នេះ​ដែរ ដោយ​ភាគ​ច្រើន នៃ​សិល្បករ-សិល្ប​ការិនី​ទាំង​នេះ​បាន​ទៅ​ទទួល​នៅ​ទីតាំង​រៀបចំ នៃ​ក្រសួង​ព័ត៌មាន និង​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

តារា​ចម្រៀង និង​សម្ដែង​ល្បី​ៗ​ទាំង​ជាង​១០​ដួង​នោះ រួម​មាន៖

១/តារា​ចម្រៀង​ហង្ស​មាស ឱក សុគន្ធកញ្ញា និង​ស្វាមី បាន​ទទួល​វ៉ាក់សាំង​លើក​ទី១ នៅ​ក្រសួង​ព័ត៌មាន។ ២/តារា​ចម្រៀង ឈិន រតនៈ ៣/តារា​សម្ដែង ឌុច លីដា ៤/តារា​សម្ដែង ពៅ លីដា ៥/តារា​សម្ដែង ឈិន មុន្នី​នាថ​៦/តារា​សម្ដែង សុខ សានី ៧/តារា​ចម្រៀង គឹម មួយ ៨/តារា​ចម្រៀង ពេជ្រ សូលីកា ៩/តារា​សម្ដែង គង់ ចាន់​ស្រីមុំ ១០/តារា​សម្ដែង និង​ជា​ពិធី​ករ ប៉ែន ចំរុង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់