• 2021-04-09 07:38:40
  • ព័ត៌មាន

ការពិតទាំង ១០ ចំណុចនៃជីវិត​ Yang Mi តារាស្រីផ្ការីកគ្រប់រដូវរបស់ចិន

  • 2021-04-09 07:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ចិន Yang Mi ជា​តារាស្រី​ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជាផ្ការីកគ្រប់រដូវ ព្រោះ​តាំងពី​ចូល​សិល្បៈមក នាង​កម្របាត់​មុខ​យូរណាស់ រហូតដល់ពេលបច្ចុប្បន្នទៀតសោតនាង​កាន់តែល្បីឡើង ឯចំនួន​អ្នកគាំទ្រ ស្រឡាញ់ចូលចិត្តវិញក៏មាន​ច្រើន ជាពិសេសក្នុងទ្វីបអាស៊ី។

ពេល​នេះ​ក៏ដល់ពេល​យើងទៅដឹង​រឿងរ៉ាវមួយចំនួន​ពី​តារា​ស្រី​រូប​នេះ​ម្ដង ថា​តើ​មាន​អ្វី​ខ្លះ​នៅ​ពីក្រោយ​ខ្នងដែលជា​ផ្នែក​ក្នុង​ជីវិត Yang Mi៖

១. Yang Mi កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨៦ ក្នុងស្រុក Xuanwu ទីក្រុងប៉េកាំង ប្រទេសចិន។

២. ឪពុករបស់នាង​គឺជាប៉ូលីស ស្របពេល​ម្ដាយ​គឺជាស្ត្រី​មេផ្ទះ។**

៣. -នាង​មាន​កម្ពស់ ១៦៦ សង់ទីម៉ែត្រ, ទម្ងន់ ៤៦គីឡូ

- ឈាម ប្រភេទ B

- តារានិករ Virgo​

- ឆ្នាំ ខាល

៤. កាលពីតូច Yang Mi ស្រឡាញ់ការ​ជិះស្គីលើទឹកកក ហែលទឹក លេងពីងប៉ុង និង​វាយតេនីណាស់។ និស្ស័យនាង​ពីក្មេង​មិនសូវចេះ​នៅស្ងៀមទេ ចូលចិត្តចង់ដឹងនេះនោះ ទើប​ក្រោយមក​ម្ដាយឪពុកសម្រេច​ចុះ​ឈ្មោះ​ឲ្យនាងចូល​រៀនសម្ដែង​តែម្ដង។

៥. នៅអាយុ ៤ឆ្នាំ នាង​ក៏​បាន​ឱកាស​ចូល​សម្ដែង​ក្នុង​រឿងភាគដំបូង «Tang Ming Huang» ដើរតួជាព្រះនាងតូច Xianning។ រហូតដល់ ២​ឆ្នាំក្រោយ ពេល​មាន​អាយុ ៦ឆ្នាំ នាងក៏បានសម្ដែង​រឿងក្បាច់គុនម្ដង​របស់ Stephen Chow (ទិនហ្វី) មាន​ចំណងជើងថា «King Of Beggars»​។ ត្រង់ចំណុចនេះ​ ទើប​ច្បាស់​ថា​វាសនា​របស់ Yang Mi ជាមួយនឹង​វិស័យ​សម្ដែង​គឺ​ត្រូវគ្នាខ្លាំងតាំង​ពី​ដើម​មក​។

៦. ក្រៅពីជាតារាសម្ដែង​ Yang Mi ក៏ជា​តារាចម្រៀង និងផលិតករដែរ។

៧. នៅឆ្នាំ២០១៤ Yang Mi បាន​បង្កើត Agency ​ខ្លួនឯង មាន​ឈ្មោះ​ថា Jay Walk Studio ដោយបាន​សហការជាមួយ​នឹង​ H&R Century Picture ។ ក្រុមហ៊ុន​នាង​មួយ​នេះ ក៏ជា​កន្លែង​ដែល​បាន​គ្រប់គ្រង​តារាល្បីៗ​ជា​ច្រើន​នាក់ដែរ ក្នុង​នោះ​រួមមាន Dilireba Dimurat, Vin Zhang និង Vengo Gao ជាដើម។

៨. Yang Mi ជា​ម្ចាស់​ក្រុមហ៊ុន ជាអ្នក​បណ្ដុះបណ្ដាល Dilireba ដោយផ្ទាល់។

៩. Yang Mi គឹជា​មនុស្ស​ដែលចូលចិត្តជួយគេ ឬ​អាច​និយាយ​បាន​ថា​ជា​សប្បុរសជន​ដែល​តែង​មាន​មុខ​ក្នុងសកម្មភាព​មនុស្សធម៌ និង​តែង​យកចិត្តទុកដាក់ក្នុង​ពេលប្រទេស​ជួប​ទុក្ខលំបាក ដោយបាន​ឧបត្ថម្ភជំនួយ​ចេញពីទឹកចិត្ត លុយកាក់ផ្ទាល់តាម​ដែល​អាចជួយបាន។

១០. នៅឆ្នាំ ២០១២ នាង​បាន​បង្ហាញ​ពីទំនាក់ទំនងជាមួយ​នឹង​ Hawick Lau តាម​រយៈ​ Weibo ផ្ទាល់។ នៅ​ឆ្នាំ ២០១៣ ពួកគេ​ក៏​បាន​ភ្ជាប់ពាក្យ​នឹងគ្នា រហូត​ដល់ឆ្នាំ ២០១៤ ខែមករា ពួកគេ​បាន​ក៏រៀបការ។ នៅខែមិថុនា ឆ្នាំដដែល​ Yang Mi បាន​សម្រាល​កូនស្រី មាន​ឈ្មោះថា Noemie Lau នៅ​មន្ទីរពេទ្យ Hong Kong Adventist ក្នុងទីក្រុងហុងកុង។ នៅ​ចុងឆ្នាំ ២០១៨ Yang Mi និង Hawick ក៏​បាន​ប្រកាសពី​ការលែងលះបង្កជា​ការ​ភ្ញាក់ផ្អើលជា​ខ្លាំង៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ thefamouspeople ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម