• 2021-04-12 02:46:29
  • ព័ត៌មាន

គ្រាន់ដឹងថាអ្នកទៅចូលរួមកម្មវិធីជាមួយឆ្លងកូវីដ Bella Ranee ប្រញាប់ទៅតេស្តភ្លាម ឥឡូវលទ្ធផលចេញហើយ

  • 2021-04-12 02:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលសង្គមសិល្បៈថៃពេល​នេះ​ផ្ទុះ​ករណី​ឆ្លងកូវីដ១៩ជាថ្មី បាន​បណ្ដាលឲ្យតារាជា​ច្រើននាក់សម្រុកទៅធ្វើតេស្តជាបន្តបន្ទាប់ ដោយលទ្ធផល​វិជ្ជាមាន ខ្លះអវិជ្ជមាន។ ដោយឡែក​កាលពីម្សិលមិញ Bella Ranee ក៏បាន​បង្ហាញលទ្ធផលពីការធ្វើតេស្តដែរគឺ អវិជ្ជមាន

ដោយសារ Bella Ranee បាន​ទៅចូលរួម​កម្មវិធីប្រគល់ពាន​រង្វាន់ Thai Film Director Association Awards កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ចំពេល​ដែរករណីកូវីដ ១៩ ត្រូវផ្ទុះ​ឡើងជា​ថ្មី ហើយពេល​នោះ​ក៏មាន​ព័ត៌មានថា​អ្នកចូលរួម ២​នាក់មាន​ផ្ទុកមេរោគកូវីដ ក្រោយលទ្ធផល​តេស្តចេញមកនៅថ្ងៃទី១០ ខែមេសាបង្ហាញថា​ វិជ្ជមាន។

ទោះបី​នាង​មិនបានទាក់ទាងផ្ទាល់ជាមួយ​នឹង​អ្នកជំងឺ ប៉ុន្តែ Bella ក៏សម្រេចថាត្រូវ​ទៅ​ធ្វើតេស្តភ្លាមៗដែរ។ ជាសំណាង​ល្អ​ពេល​នេះ​លទ្ធផល​របស់ Bella ចេញ​មកគឺ អវិជ្ជមាន​។ ប៉ុន្តែទោះ​ជា​យ៉ាង​ណា នាង​ក៏ត្រូវ​ធ្វើចត្តាឡីស័ករយៈពេល​ ១៤ថ្ងៃ​បន្តទៀត ដើម្បី​ធានាសុវត្ថិភាព​អ្នកជុំវិញ​ខ្លួន ពិសេស​ដើម្បី​កាន់​តែ​ច្បាស់ថា​នាង​ពិត​ជា​មាន​សុវត្ថិភាពពិតប្រាដមែន។

លទ្ធផលតេស្ត

អមជាមួយ​នឹង​ការ​ប្រកាសពី​លទ្ធផល​តេស្ត Bella ក៏អរគុណ​ដល់គ្រប់គ្នា​ដែល​បាន​បារម្ភពីនាង ហើយ​ជូនពរ​ទាំងអស់​គ្នា​ឲ្យមាន​សុវត្ថិភាព និងអាច​ឆ្លងផុតពី​ការ​ឆ្លងមេរោគសាហាវនេះឲ្យបាន៕​​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម