• 2021-04-12 05:28:00
  • ព័ត៌មាន

គេ​អួត​ប្ដី​ទិញ​ឡាន ផ្ទះ ឬ​ពេជ្រ​ឲ្យ! វ៉ាន់ នីឡា អួត​មួយថាគូ​អនាគត​របស់នាងមាន​តម្លៃ​ដូច​គ្រាប់​ពេជ្រ

  • 2021-04-12 05:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ស្រី វ៉ាន់ នីឡា បាន​បញ្ចេញ​សារ​ដ៏​កម្រ​មួយ​របស់​ខ្លួន​តាម​បណ្ដាញ​សង្គមFacebook ក្នុង​ខួប​៤​ឆ្នាំ នៃ​ចំណង​ស្នេហ៍​របស់​នាង​ជាមួយ​បុរស។ នីឡា បាន​បញ្ចេញ​សារ​ដ៏​វែងអន្លាយ ដោយ​មាន​ភ្ជាប់​រូប​ថត​អនុស្សាវរីយ៍​របស់​នាង​ជាមួយ​គូរ​អនាគត​ជា​ច្រើន​សន្លឹក​នៅ​ថ្ងៃ​ទី១២ ខែ​មេសា នេះ។

នីឡា និយាយ​ថា ក្នុង​រយៈ​ពេល​៤​ឆ្នាំ និង​៤​ខែ នាង​បាន​ស្គាល់​គ្រប់​រសជាតិ ផ្អែម ល្វីង ជូរចត់ និង​រឿង​លំបាក​ជា​ច្រើន​ដែល​គេ​មើល​មិន​ឃើញ ខ្លះ​គេ​សើច​ចំអក ដៀល និយាយ​ដើម គិត​អាក្រក់​លើ​នាង ប៉ុន្ដែ​នាង​មិន​ដែល​ស្ដាប់ ឬ​គិត ហើយ​អន់​ចិត្ត​នោះ​ទេ។

វ៉ាន់ នីឡា៖"គេ​អួត​ប្ដី​ទិញ​ពេជ្រ ផ្ទះ ឡាន ឲ្យ តែ​ខ្ញុំ​អួត​គូ​អនាគត​ដែល​ជា​ពេជ្រ​សម្រាប់​ខ្ញុំ"។

កូន​ស្រី​សំណព្វ​របស់​ដឹកនាំ​ក្រុម​កំម្លែង​របស់​ស្ថានីយ​ទូរទស្សន៍ CTN គឺ​លោក​តា​វ៉ិចទ័រ រូប​នេះ រំលឹក​ថា ជីវិត​គូស្រករ​មិន​ងាយ​ស្រួល​ដូច​នាង​គិត​កាល​ពី​៣​ឆ្នាំ​មុន​ឡើយ ព្រោះ​ពេល​នេះ​នាង​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក ប៉ុន្ដែ​នាង​មិន​ដែល​បោះបង់ ឬ​បោះបង់​ការ​តស៊ូ​ម្ដង​ណា​ឡើយ។

ទោះ​ជា​យ៉ាង​ណា វ៉ាន់ នីឡា មិន​បាន​បញ្ជាក់​ថា​តើ​នាង​កំណត់​ថ្ងៃ​រៀបការ​ជា​ថ្មី​នៅ​ពេល​ណា​នោះ​ទេ? Sabay មិន​ទាន់​អាច​ទាក់ទង​សាមី​ខ្លួន​ដើម្បី​បញ្ជាក់​ជុំវិញ​គម្រោង​រៀបការ​ជា​ថ្មី និង​សាកសួរ​បន្ថែម​ជុំវិញ​ខួប​៤ នៃ​ចំណង​ស្នេហ៍​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី១២ ខែ​មេសា នេះ។

កញ្ញា វ៉ាន់ នីឡា ធ្លាប់​ភ្ជាប់​ពាក្យ​ជាមួយ​កូន​ប្រុស​ថៅកែ​រោង​ល្ខោន​បាសាក់ ភី សុគន្ធី ខេត្ដ​តាកែវ ម្ដង​ហើយ ប៉ុន្តែ​បាន​ផ្ដាច់​ពាក្យ​ទៅ​វិញ។ បន្ទាប់​ពី​ផ្ដាច់​ពាក្យ នីឡា បាន​ជួប​គូ​ស្នេហ៍​ថ្មី​ទៀត ហើយ​នាង​បាន​ព្យាយាម​រក​ពេល​រៀបការ​ជាមួយ​បុរស​ដែល​ជា​អនាគត​ថ្មី​របស់​នាង​តាំង​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​បាន​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​មក​ដល់​ពេល​នេះ ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។ ត្បិត​ថា​មិន​ទាន់​បាន​រៀបការ ប៉ុន្តែ​នីឡា ថា​ឲ្យ​ធ្លាប់​ពេបជ្រាយ​រង់ចាំ​មើល​ថ្ងៃ​ចូល​រោង​ជ័យ​របស់​នាង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់