• 2021-04-13 07:04:30
  • ព័ត៌មាន

សង្ក្រាន្ត​នឹង​ចូល​មក​ដល់​ទៀបភ្លឺ​នេះ​ហើយ ឥឡូវ​មើល​តារា​ល្បី​ៗ​ខ្មែរ​តែង​ជា "មណ្ឌា​ទេវី"

  • 2021-04-13 07:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ០៤:០០​នាទី ​ទៀបភ្លឺ ថ្ងៃពុធ​ ៣កេីត​ ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១ ដែល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង ស្រប​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ គេ​ឃើញ​តារា​ស្រី​ខ្មែរ​ស្អាត​ៗ ល្បី​ៗ​២នាក់​បាន​តែង​ខ្លួនធ្វើ​ជា​ទេវតា​ឆ្នាំ​ថ្មី "មណ្ឌា​ទេវី" យ៉ាង​ស្រស់​ស្អាត​រៀង​ៗ​ខ្លួន។

តារា​ស្រី​ខ្មែរ ២ដួង ដែល​បាន​តុប​តែង​ខ្លួន​ធ្វើ​ជា​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​អបអរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​អ្នក​នាង ពេជ្រ សូលីកា និង​កញ្ញា សេង រដ្ឋា ជា​អតីត Miss Grand Cambodia 2020។ ទាំង​ពីរ​នេះ សុទ្ធ​ជា​តារា​វ័យ​ក្មេង ស្រស់​ស្អាត និង​មាន​ប្រជាប្រិយ​របស់​កម្ពុជា។ ពួក​គេ​ពិត​ជា​មាន​ភាព​ស្រស់​ស្អាត​រៀង​ខ្លួន បន្ទាប់​ពី​បាន​តុប​តែង​ធ្វើ​ជា​ព្រះនាង មណ្ឌាទេវី។

ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រា​ ​ពណ៌អន​ លម្អនូវ​ព្រះកាណ៌ដោយ ​សៀតផ្កាចម្ប៉ា អាភរណៈ ​ទ្រង់ពាក់​កែវពិទូរ្យ ​(ពេជ្រ​ភ្នែកឆ្មា)​ ទ្រង់អាវុធ​ ​ព្រះហស្តស្តាំទ្រង់អញ្ជុល​ (ម្ជុល) ​ព្រះហស្តឆ្វេងទ្រង់យដ្ឋិ​​ (ឈេីច្រត់)​ មានអាការ:​ ​គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភ:​ (សត្វលា)​ ជាពាហន:យាន។ ព្រះនាង នាង​យាង​ចុះ​មក​គ្រប់​គ្រង​ថែ​រក្សា​រាល់​ជីវិត​ក្នុង​ឋាន​កណ្ដាល​ឲ្យ​មាន​ភាព​សុខសាន នា​វេលា​ទៀបភ្លឺ​យប់​នេះ។

ឥឡូវ​តោះ ទស្សនា​សិល្បការិនី​ដ៏​ស្រស់​របស់​យើង​ទាំង​ពីរ៖

រូបភាព៖ ហ្វេសប៊ុក លីកា និង រដ្ឋា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម