• 2021-04-13 07:39:28
  • ព័ត៌មាន

កូនស្រីរបស់ត្រចៀកកាំ ធំឡើងកាន់តែស្អាត ប្រជាជនចិននាំគ្នាអួតកប់ៗមាត់

  • 2021-04-13 07:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zhao Wei តារាសម្ដែង​លំដាប់កំពូល​របស់ចិន បាន​រៀបការ​ជាមួយ​នឹង​អ្នក​ជំនួញ Huang You Long តាំង​ពីឆ្នាំ ២០០៨ និង​កើតបាន​កូនស្រីម្នាក់នៅឆ្នាំ ២០១០ មានឈ្មោះ​ថា Huang Xing។

មកដល់ឆ្នាំ ២០២១ នេះ Huang Xing កូនស្រីបណ្ដូល​របស់ Zhao Wei មាន​អាយុ ១១ឆ្នាំហើយ។ ដោយឡែក​កាល​ពីល្ងាចថ្ងៃទី១២ ខែមេសា គេហទំព័រ iFeng បាន​ផ្សាយអត្ថបទ​មួយ ដោយបង្ហាញ​ពីការ​ចាប់អារម្មណ៍ចំពោះ​រូបរាង​មុខមាត់កូនស្រី​របស់ Zhao Wei ដែល​ពេល​នេះ​ធំ​ធាត់ស្ទើរ​តែដូចក្រមុំទៅហើយ។

សម្រស់​របស់នាង មិនខុសពីម្ដាយទេទាំងភ្នែក​ធំៗ មុខតូច ច្រមុះស្រួច ហើយសូម្បីស្នាមញញឹមក៏មិនទៅណាពីម្ដាយដែរ។ កូនស្រី​ម្នាក់​នេះ​ទទួល​បាន​ក្ដី​ស្រឡាញ់ និង​ថ្នាក់ថ្នមពីម្ដាយ​ខ្លាំង​ណាស់ ស្របពេល​នាង​ជាកូនស្រីទោល ហើយម្ដាយឪពុកស្ថិតនៅក្នុងឋានៈខ្ពស់ខ្ពស់ដែរក្នុងសង្គម ដូចនេះការចិញ្ចឹមបីបាច់ ក៏ចំណាយ​ច្រើនទៅតាម​នោះដែរ ជាពិសេស​ការសិក្សា។

នាង​សិក្សានៅសាលាអន្តរជាតិដ៏ល្បីមួយនៅហុងកុង ដែលជាសាលាថ្លៃ ហើយតារាៗ និងអ្នកមានមុខមាត់ក្នុងសង្គមភាគ​ច្រើន នាំកូនទៅរៀនទីនេះគ្រប់គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់