• 2021-04-20 00:00:00
  • ព័ត៌មាន

បើចង់បាន Lee Minho ទៅកម្មវិធី អ្នកត្រូវហ៊ានចំណាយលុយទាំងគីបៗ ហើយកុំស្ដាយឲ្យសោះ

  • 2021-04-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​លំដាប់កំពូល Lee Min Ho ត្រូវបានគេ​បង្ហើបថា​មាន​តម្លៃ​ខ្លួនដល់ទៅ ៩០០លានវ៉ុន (ខ្ទង់ ៧៥៥ ១៤៩ដុល្លារ) ឯណោះ​ សម្រាប់ការបង្ហាញ​មុខ​ក្នុង​កម្មវិធីមួយ។

កន្លងទៅតារា​ប្រុសរូបនេះ​ត្រូវ​បាន​គេ​អញ្ជើញឲ្យចូលរួមកម្មវិធី​មួយនៅហុងកុង ទីកន្លែង​ដែលម្ចាស់កម្មវិធីចង់ឲ្យ Min Ho បង្ហាញ​មុខ​មួយភ្លែត។ នៅពេល​នោះ​ Min Ho មិនអាច​ទៅចូលរួម​បាន​ទេ ប៉ុន្តែ​ក្រុមការងារ​ផ្ទាល់ខ្លួន ចង់​នាំ​លោកទៅណាស់។

ដូច្នេះ ដើម្បីជាថ្នូរនឹង​ការអញ្ជើញនេះ ក្រុមការងារខាងកម្មវិធីក៏បាន​ជួលយន្តហោះឯកជន ដើម្បីជូន Min Ho មក​ចូលរួមកម្មវិធីឲ្យទាល់តែបាន។ ជាលទ្ធផល តារាប្រុសរូបនេះ​ក៏បង្ហាញមុខមែន ហើយតម្លៃនៃវត្តមានលោកពេល​នោះ គឺដល់ទៅ ១០ពាន់លានវ៉ុន (ខ្ទង់ ៨ ៧២២ ៥៧៩ដុល្លារ) ឯណោះ។

ស្របពេលក្រុមហ៊ុន​របស់ Lee Min Ho មិនទាន់​បាន​បញ្ជាក់ថា តើតម្លៃខ្លួន Minho ប៉ុន្មានក៏ពិតមែន ប៉ុន្តែ​ពួកគេ​ទទួល​ស្គាល់ថា​ពិតជា មិនទាបមែន៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់