• 2021-04-19 07:14:34
  • ព័ត៌មាន

សុគន្ធ និសា ទម្លាយមូលហេតុពីក្រោយការហោះទៅបរទេសស្ងាត់ៗ

  • 2021-04-19 07:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស សុគន្ធ និសា ដោយតារាស្រីរូបនេះបានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកភ្លាមៗ ក្រោយនាងបាន ជាសះស្បើយពីជំងឺកូវិដ-១៩ កាលពីថ្ងៃទី២៦ មីនា ២០២១។

ដំណឹងនេះហាក់ធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយជាសះស្បើយ ពីជំងឺកូវីដមិនទាន់បានប៉ុន្មានផង និសា លាប្រទេសកំណើតភ្លាមៗដែលជាហេតុធ្វើឱ្យមហាជន ងឿង ឆ្ងល់ពីមូលហេតុដែលធ្វើឱ្យតារាស្រីល្បីឈ្មោះរូបនេះសម្រេចចិត្តហោះទៅអាមេរិកលឿនៗបែបនេះ។

យ៉ាងណាមិញក្រោយឈានជើងដល់ទឹកដីអាមេរិកកាលពីថ្ងៃទី១៦ និសា មិនបង្អង់យូបានទម្លាយ មូលហេតុដែលនាង និងស្វាមី ចាំបាច់ត្រូវតែមកលឿនៗបែបនេះក៏ព្រោះតែមានការចាំបាច់ត្រូវបំពេញ នៅទីនោះ។ និសា៖”ខ្ញុំបានមកដល់ Boston ថ្ងៃទី 16,04,2021 មានការចាំបាច់ត្រូវតែមកពេលរួចរាល់ ការងារប្រចាំគ្រួសារហើយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយើងវិញ”

ដោយឡែកចំពោះការត្រឡប់មកស្រុកកំណើតវិញយ៉ាងណានោះ សុគន្ធ និសា នៅមិនទាន់បញ្ជាក់នៅ ឡើយទេ ដោយគ្រាន់តែបង្ហើបថាពេលដែលបំពេញភារៈកិច្ចរួចរាល់នាង និងស្វាមី នឹងវិលត្រឡប់មក ស្រុកខ្មែរវិញ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ Pav SreyPich

មតិយោបល់