• 2021-04-20 03:07:39
  • ព័ត៌មាន

រូបភាព​កម្រ ប្រទះ​ឃើញ អ៊ុក សុវណ្ណារី ចូល​ហាង​ជាមួយ​យុវជន​វ័យ​ក្មេង​ម្នាក់​យ៉ាង​ស្និទ្ធស្នាល

  • 2021-04-20 03:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ប៉ុន្មាន​សន្លឹក ក្រុម​ការងារ Sabay ប្រមាញ់​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​នៅ​ក្នុង​រូប​ភាព​នោះ គឺ​មាន​យុវតី​វ័យ​ក្មេង​ប្រុស​ស្រី​មួយ​គូ ដែល​ខាង​ស្រី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​ស្រី​ប្រិយមិត្ត​ហៅ​ថា "អាយ​ដល​តូច" អ៊ុក សុវណ្ណារី។

ទិដ្ឋភាព​នោះ ប្រមាញ់​បាន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង កាល​ពី​ពេល​ថ្មី​ៗ។ សុវណ្ណារី ស្លៀក​រ៉ូប​ខ្លី​លើ​ភ្លៅ​ពណ៌​ក្រហម ត្រូវ​បាន​គេ​ឃើញ​ស្និទ្ធស្នាល​ជាមួយ​នឹង​យុវជន​ម្នាក់ ដែល​មាន​វ័យ​ស្របាល​គ្នា។​នេះ​ជា​ទិដ្ឋភាព​យ៉ាង​កម្រ ចាប់​តាំង​ពី​អាយដល​តូច​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម Galaxy Navatra ជាង​១​ឆ្នាំ​មក​នេះ។

តាម​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ប្រមាញ់​បាន​ដោយ​កម្រ​នោះ ការ​សង្ស័យ​ជំហាន​ដំបូង យុវជន និង​តារា​ចម្រៀង​តូច អាច​ជា​មិត្តភ័ក្តិ​នឹង​គ្នា។ ការ​សង្ស័យ​មិន​ផ្ដោត​ទៅ​លើ​ផ្លូវ​ស្នេហា​ ដោយ​ហេតុ​ថា ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ក្មេង​ខ្ចី​ ពោល​គឺ​ជាង ១០​ឆ្នាំ​ដូច​គ្នា​ប៉ុណ្ណោះ ដែល​ភាគ​ច្រើន គេ​ឃើញ​ថា យុវវ័យ​ខ្មែរ​បច្ចុប្បន្ន​ក្នុង​វ័យ​នេះ ចូល​ចិត្ត​ការ​សប្បាយ​ដោយ​ការ​ជួប​ជុំ​គ្នា​នៅ​កន្លែង​ញុំា​អី​ទំនើប​ៗ​បែប​នេះ។

គិត​មក​ដល់​ពេល​នេះ អ៊ុក សុវណ្ណារី មាន​វ័យ ១៦-១៧​ឆ្នាំ​ហើយ ហើយ​អាជីព​សិល្បៈ​របស់​នាង​ក៏បាន និង​កំពុង​ដំណើរ​ល្អ​ផង​ដែរ ក្រោម​ការ​យឹតយោង​របស់ Galaxy Navatra។ ជាក់​ស្ដែង តាម​របាយការណ៍​របស់​យូធូប​ប្រចាំ​ឆ្នាំ​របស់​ផលិតកម្ម បទ​ចម្រៀង​របស់ សុវណ្ណារី ក៏​ជាប់​ក្នុង​ចំណោម​បទ​ពេញ​និយម​បំផុត​ប្រចាំ​ឆ្នាំ​របស់​ផលិតកម្ម​ទៀត​ផង។ ក្រៅ​ពី​មាន​សំឡេង​ពីរោះ ច្រៀង​បាន​គ្រប់​ប្រភេទ​បទ អ៊ុក សុវណ្ណារី ក៏​អំណោយ​ផល​លើ​រូបរាង​ថែម​ទៀត។

ដូច្នេះ​ហើយ ក្នុង​ឆ្នាំ ២០២១ នេះ គេ​ជឿ​ថា តារា​ចម្រៀង​តូច នឹង​កាន់​តែ​ហោះហើរ​ថែម​ទៀត នៅ​ពេល​ចាប់​ផ្ដើម​ធំ​ពេញ​រូប​ពេញ​រាង ពេញ​សក្ដានុពល ដែល​ជា​វេលា​នាង នឹង​រឹត​តែ​ផ្ដោត​ខ្លាំង​ថែម​ទៅ​លើ​អាជីព​ចម្រៀង ដោយ​ឡែក​ស្នេហា ទំនង​ជា​មិន​មែន​ជា​រឿង​អាទិភាព​នោះ​ទេ នៅ​ក្នុង​ពេល​នេះ។ ប៉ុន្តែ​នាង​អាច​ហោះហើរ​បាន​ប៉ុណ្ណា ក៏​ត្រូវ​ពឹង​លើ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ផលិតកម្ម​ដែរ ក្នុង​ន័យ​នេះ ប្រសិន​បើ សុវណ្ណារី ពេញ​សក្ដានុពល ទាំង​សំឡេង ទាំង​រូបរាង បូក​នឹង​ការ​យឹតយោង​របស់​ផលិតកម្ម​ទៀត ២០២១ តារា​ចម្រៀង​តូច នឹង​អណ្ដែង​ឡើង​កាន់​តែ​ខ្ពស់​មិន​ខាន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី