• 2021-04-21 01:23:00
  • ព័ត៌មាន

តាមការវិភាគ BTS អាចនឹងចូលទាហានជាមួយគ្នា នៅពាក់កណ្ដាលឆ្នាំ ​២០២២

  • 2021-04-21 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​អ្នកវិភាគម្នាក់ពីក្រុមហ៊ុនទីផ្សារមូលធន Leading Investment and Securities ដែលកំពុងព្យាករណ៍ថា​ សមាជិក BTS នឹង​ចូល​ទាហានជាមួយគ្នានៅ​ពាក់កណ្ដាល​ឆ្នាំ ២០២២។

លោក Yoo Seong Man អ្នក​វិភាគ​ម្នាក់ពី​ក្រុមហ៊ុន  Leading Investment and Securities បានបញ្ចេញរបាយការណ៍មួយ​លើកឡើងពីក្រុមហ៊ុន HYBE និង​បាន​បង្ហាញការ​ជឿជាក់​ថា​ សមាជិក​ BTS នឹង​ចូល​បម្រើជាតិ​រួមគ្នា​តែម្ដង។

«ខ្ញុំគិតទុក​មុន​ថា​ សមាជិក BTS នឹង​ចូល​ទាហាន​ជាមួយគ្នានៅ​ពាក់កណ្ដាលឆ្នាំ ២០២២។ ដោយសារ អ្វីៗដែល​បាន​រៀបចំ​មុន (Pre-Production) មាន​ដូចជាអាល់ប៊ុមជា​ដើម ​ដែល​ត្រូវ​បានត្រៀមទុក មុន​ថ្ងៃ​ចូល​ទាហានរបស់ពួកគេ ហើយវា​នឹង​មាន​ចន្លោះពេល​ត្រឹម​ ១ឆ្នាំ​ប៉ុណ្ណោះ (ដែលគ្មានអ្វី​ថ្មីពី BTS)។

BTS គឺជា​តារាល្បីប្រចាំពិភពលោកលំដាប់ Michael Jackson ឬ The Beatles ដូច្នេះ​ពួកគេអាចបន្តបង្កើតចំណូលបាន​ដដែល សូម្បីបន្ទាប់ពីពួកគេបញ្ចប់កាតព្វកិច្ចជូនជាតិ​រួច​ក៏ដោយ»។ នេះ​បើតាម​ការ​បញ្ជាក់ពីអ្នក​វិភាគ​ដដែល។

បន្ថែម​ពី​លើ​នេះ​ លោក Yoo Seong Man ក៏បាន​លើកឡើង​ដែឬ​ថា​ HYBE នៅ​មាន​តារាល្បីៗរបស់កូរ៉េ និងបរទេស​ហូរហែ ដែលនៅបំពេញ​ចន្លោះ អំឡុងពេល​ BTS ជាប់​បំពេញ​កាតព្វកិច្ចក្នុងជួរទាហាន។ តួយ៉ាងដូច SEVENTEEN គឺជា​មុខសញ្ញាបន្ទាប់​ដែល​អាច​ទាញប្រជាប្រិយភាពខ្លាំង​ បន្ទាប់ពី BIGBANG-EXO-BTS។ ក្រៅពីនេះ​ក៏នៅមាន NU’EST, TXT, ENHYPEN និង GFRIEND ជា​ដើម។

បន្ថែម​ពី​លើ​នេះ​ពួកគេ​ក៏នៅ​មាន​ Justin Bieber, Ariana Grande ក៏ដូចជា​ក្រុមថ្មីៗដែល​គ្រោង​នឹង​ចេញ​មុខ​ឆាប់ខាងមុខ។ មិនត្រឹម​តែ​ប៉ុណ្ណោះអ្នក​វិភាគ​ Yoo ថែម​ទាំង​បញ្ជាក់ទៀតពីការបោះជំហាន​កាន់តែធំ​របស់ HYBE តាមរយៈ Weverse ហើយតាម​ការរំពឹង​ទុកតារា​របស់ YG រួមមាន BLACKPINK ជា​ដើម ក៏នឹង​អាច​ក្លាយជា​មុខសញ្ញាចូល​មក​កាន់គ្រួសារ Weverse របស់ HYBE ដែរ។

ងាកត្រឡប់ទៅខែធ្នូ ឆ្នាំ ២០២០ ក្រសួងការពារជាតិកូរ៉េ បានអនុម័តការធ្វើវិសោធនកម្មនៃច្បាប់យោធាដែលអនុញ្ញាតឲ្យតារា K-Pop ដែលបានធ្វើឲ្យវប្បធម៌កូរ៉េរះចែងចាំង មានមុខមានមាត់ខ្លាំងលើឆាកអន្តរជាតិ អាចពន្យារចូលទាហានបានរហូតដល់អាយុ ៣០ ឆ្នាំ។ ប្រសិនបើ BTS ត្រូវបានគេចាត់ទុកថាមានសិទ្ធិទទួលនេះ ដូច្នេះសមាជិកអាយុច្រើនជាងគេរបស់ក្រុម នឹងអាចពន្យារពេលចូលទាហានបានរហូតដល់ឆ្នាំ ២០២២។ ជាមួយគ្នានោះ បើការព្យាករណ៍របស់ Yoo Seong Man ពិតជាត្រឹមត្រូវនោះមានន័យថាសមាជិក BTS ផ្សេងទៀតនឹងចូលរួមក្នុងពេលតែមួយជាមួយជិន។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់