• 2021-04-21 02:36:18
  • ព័ត៌មាន

ទើប​បែក​ធ្លាយ! ស្រី​លិ លាត​ត្រដាង​ទំនាក់ទំនង​នាង​ជាមួយ ផាន់ រុង និង​បុរស​វ័យ​ក្មេង​ម្នាក់​ទៀត

  • 2021-04-21 02:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា អៀ ម៉េង​លិ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ស្រី​លិ ជា​តារា​សម្ដែង​ដ៏​ស្រស់​ស្អាត ហើយ​ជា​ដៃគូ​សម្ដែង​យ៉ាង​សាក​សម​ជាមួយ ផាន់ រុង បន្ទាប់​ពី​ពួកគេ​បាន​សម្ដែង​រួម​គ្នា​នៅក្នុង MV មួយ​បទ​ក្រោម​ចំណង​ជើង​ថា"ធុង​បាស​នៅ​ណា"។

មាន​ប្រិយមិត្ត​ជា​ច្រើន​បានងឿងឆ្ងល់​ថា​តើ​ស្រី​លិ មាន​សង្សារ​ហើយ​ឬ​នៅ? ចុះ​ទំនាក់​ទំនង​រវាងនាង​ជាមួយ​​ ផាន់ រុង និង​បុរស​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​នាង​តែងតែ​ថត​បង្ហាញ​ពីភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​នោះ​ត្រូវ​ជា​អ្វី​នឹង​គ្នាដែរ?

កញ្ញា អៀ ម៉េង​លិ ហៅ​ស្រី​លិ បាន​ស្រាយ​ចម្ងល់​នេះ​តាម​រយៈ​Sabay នៅ​ថ្ងៃ​ទី២១ ខែ​មេសា នេះ ថា ការ​ពិត​នាង​មាន​សង្សារ​រួច​ទៅ​ហើយ មុន​នឹង​ស្គាល់​​ ផាន់ រុង ដែល​ជា​ដៃ​គូ​សម្ដែង​ក្នុង​រឿង​ខ្លីៗ និង​បទ​ចម្រៀង MV។ នាង​ថា ផាន់ រុង គឺ​ជា​ក្រុម​ការងារ​ល្អ​របស់​នាង​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ មិន​បាន​គិត​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ ហើយ​នាង និង​ផាន់ រុង ទើប​តែ​ស្គាល់​គ្នា​បាន​ប្រហែល​កន្លះ​ខែ​ប៉ុណ្ណោះ។

កញ្ញា អៀ ម៉េង​លិ៖"ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់​ដែល​ជា​អ្នក​រកស៊ី​ហ្នឹង​ជិត​៣​ឆ្នាំ​ហើយ ហើយ​ពួក​យើង​កំពុង​រក​ពេល​ភ្ជាប់​ពាក្យ...ចាំ​មើល​ស្ងាត់​កូវីដ​បន្តិច​សិន​បង។ ចំណែកបង ផាន់ រុង វិញ...ខ្ញុំ​ទើប​ស្គាល់​គាត់​ពេល​ថត​ជាមួយ​គាត់​ក្រោយ​នេះ​ហ្នឹង"។

បើ​តាម​ស្រី​លិ ជីវិត​អ្នក​សិល្បៈ​នាង​បាន​ប្រឡូក​តាំង​ពី​អាយុ​១៣​ឆ្នាំ ពោល​គឺ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១០​ឆ្នាំ​ហើយ ហើយ​រឿង​ភាគ​ច្រើន​នាង​សម្ដែង​តែ​នៅ​ក្នុង​រឿង​ដុំ​ដូច​ជា​រឿង"០០៩" និង​រឿង"​ខ្មោច​ទឹក" និង​ចម្រៀងMV។

បច្ចុប្បន្ន ក្រៅ​ពី​អាជីព​សម្ដែង នាង​ក៏​មាន​ភាព​លេចធ្លោ​ក្នុង​អាជីព​ដើរ​ម៉ូត និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតកម្ម​ផ្សេង​ៗ​តាម​បណ្ដាញ​សង្គមFacebook និងInstagram ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់