• 2021-04-22 08:14:20
  • ព័ត៌មាន

ស្គាល់ចរឹកពិតច្បាស់! ស្វែង សុជាតា សូមលាមិត្តមុខលុយប្លុកហ្វេសប៊ុកចោលទាំងអស់

  • 2021-04-22 08:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ ស្វែង សុជាតា មិនដឹងជាមានរឿងអ្វីស្រាប់តែបង្ហោះ សារប្រកាសក្ដែងៗថាអ្នកស្រីនឹង Block Facebook មិត្តភក្តិក្លែងក្លាយចោលទាំងអស់ ដែលបង្ករឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំអាចនិយាយបានថា ស្វែង សុជាត ភ្លក់ស្ទើរគ្រប់រសជាតិនៃការ សម្ដែងមិនថាតួអង្គកាច ស្លូត ឆ្នាស់ឆ្នើម ហើយតារាស្រីរូបនេះធ្លាប់ជាប់ងាជាតារាទឹកភ្នែកថែមទៀត ផង។ ជាងនេះទៀតសោធរស់ជាតិនៃជីវិតជាសិល្បការនី តារាសម្ដែងជើងចាស់រូបនេះក៏ស្គាល់មនុស្ស មានអត្តចរឹកផ្សេងគ្នាមិនតិចនាក់នោះទេ។

ជាក់ស្ដែងថ្មីៗនេះ សុជាតា ហាក់មានភាពសៅហ្មងជាមួយ មិត្តភក្ដិមួយចំនួន ដែលរាប់អាននាងដោយ សារតែលុយ ឬម្យ៉ាងហៅថាមិត្តក្លែងក្លាយ ដល់ថ្នាក់បង្ហោះ សារតាមហ្វេសប៊ុកថា៖”ពីថ្ងៃនេះទៅខ្ញុំសូម រាប់អានតែមិត្តភក្តិការពិតមិត្តភក្តិសម្តែងសូមជំរាបលានឹងប្លុកចោលអោយអស់ អ្នកណាក៏ដោយពិសេស មិត្តភក្តិណាស្គាល់តែលុយសុំមិនរាប់ទៀតទេ”។

ជុំវិញរឿងរ៉ាងបង្ហោះសារចាក់ដោតបែបនេះ ស្វែង សុជាតា មិនបានបង្ហើបពីបញ្ហាដែលឈានដល់ឈប់ រាប់អាន នឹងប្លុកហ្វេសប៊ុកចោលបែបនេះនោះទេ គ្រាន់ថាសូមលាមិត្តភកត្តិក្លែងក្លាយដែលរាប់អាន ដោយសារតែលុយមើលមិនឃើញពីមនោសញ្ជេតនាពិតប្រាកដ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់