• 2021-04-23 05:13:13
  • ព័ត៌មាន

ផ្អើលពេញទឹកពេញដីថា​ Zhao Liying និង Feng Shaofeng លែងគ្នាហើយ ក្រោយការបាន២ឆ្នាំកន្លះ

  • 2021-04-23 05:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​រៀបការជាមួយគ្នា​បាន​ ២ឆ្នាំកន្លះមក ពេ​លនេះ​ចំណងអាពាហ៍ពិពាហ៍របស់ Zhao Liying និង Feng Shaofeng ដល់ពេល​ត្រូវបែកគ្នាហើយ។

នៅ​ព្រឹកថ្ងៃទី២៣ ខែមេសានេះ ស្ទូឌីយូរបស់​តារា​ប្រុសស្រី​ទាំង ២​បាន​ប្រកាសថា​៖ «បន្ទាប់​ពីគិតគូរយ៉ាងហ្មត់ចត់មក Zhao Liying និង Feng Shaofeng បាន​សម្រេចប្រកាសដំណឹង​នេះ​ទៅកាន់មិត្តភ័ក្តិរបស់ពួកគេ​ដែល​បាន​បារម្ភកន្លងមក។  Zhao Liying និង Feng Shaofeng បានសម្រេច ចែកផ្លូវគ្នា ព្រម​ទាំង​បាន​បញ្ចប់សម្ព័ន្ធភាពប្ដីប្រពន្ធនឹងគ្នាហើយ។ ពួកគេ​ក៏ទើបតែបាន​បញ្ចប់ដំណោះស្រាយនេះ​ដោយសន្តិវិធីដែរ​»

ទោះជាយ៉ាងណា ពួកគេក៏នឹង​បន្តកាតព្វកិច្ចក្នុងនាម​ជា​ឪពុកម្ដាយ ក្នុងការចិញ្ចឹមបីបាច់កូនរបស់ពួកគេដែរ។

ក្នុងសេចក្ដីប្រកាស​ដដែល​ក៏បាន​បង្ហើបពីមូលហេតុដែលនាំឲ្យ អ្នក​ទាំង ២ ជ្រើសយក​ផ្លូវបែក​ដែរ នោះគឺ ពួកគេចង់ចៀសចេញពី «ការយល់ខុសនឹងគ្នា និងការស្មានដែលអត់ប្រយោជន៍» ដែលជាហេតុបង្កតែរឿងឈឺចាប់ដល់សាមីខ្លួនសង្ខាង​និងគ្រួសារ។

យ៉ាងណាមិញ ក្រោយមាន​សេចក្ដីប្រកាសហើយ Feng Shaofeng ក៏បាន​ Tag Zhao Liying ដោយនិយាយថា «ពេលវេលាវែងឆ្ងាយណាស់ អតីតកាលពិតជាមានន័យ សង្ឃឹមថា​អនាគតនឹង​ប្រែជាកាន់តែល្អ»។ ខ្ទង់ ១ម៉ោងក្រោយ Zhao Liying ក៏បាន Tag Feng Shaofeng និងសរសេរសារដូចគ្នា។

ពិតណាស់ក្រោយរៀបកាារហើយ អ្នកទាំង ២បានទទួលការសាទរច្រើនពីមហាជន ប៉ុន្តែក៏ប្រឈម​នឹង​ព័ត៌មាន​ចចាមអារ៉ាមលែងលះច្រើនដងដែរ ជាពិសេសគិតចាប់ពិខែ មករាឆ្នាំនេះមក។ ប៉ុន្តែយ៉ាងណា គេក៏បាន​ឃើញអ្នក​ទាំង ២​ឧស្សាហ៍ទៅណាមកណាជាមួយគ្នា ទើបធ្វើឲ្យចចាមអារ៉ាម​ាំទាំងនោះស្ងប់វិញ ប៉ុន្តែអ្នកណាទៅស្មានដល់ថាចុងក្រោយពួកគេនៅតែបែកគ្នា៕

ប្រភព៖ 38jiejie

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម