• 2021-04-23 07:36:33
  • ព័ត៌មាន

សម្ងំ​នៅ​ផ្ទះ​ក្នុង​សម័យ​កូវីដ-១៩ អាន គុណកូឡា ទទួល​បាន​កាដូ​យ៉ាង​ពេញចិត្ត​ពី​ភរិយា

  • 2021-04-23 07:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រូប​សង្ហា អាន គុណកូឡា បាន​ជូនពរ​ភរិយា​ក្នុង​ថ្ងៃ​ខួប​កំណើត​កាល​ពី​ល្ងាច​មិញ ដោយ​បង្កប់​នូវ​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ថា​ភរិយា​របស់​លោក​ដែល​ទើប​រៀបការ​ជាមួយ​គ្នា​ទើប​បាន​ប្រហែល​៥​ខែ​នោះ កំពុង​ពពោះ​កូន​ដំបូង​ហើយ។

លោក អាន គុណកូឡា និង​ភរិយា ធ្លាប់​លើក​ពេល​រៀបការ​ម្ដង​ជាពីរ​ដង​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ពួកគេ​បាន​សម្រេច​ចិត្ដ​រៀបការ​ទាំង​ប្រថុយ​ប្រថាន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​នៅ​ថ្ងៃ​នេះ​គេ​ទើប​បែក​ធ្លាយ​ថា​ពួកគេ​មាន​ដំណក់​ឈាម​រួម​គ្នា​ទុក​គ្រាន់​ជា​ចំណង​ដៃ​ហើយ។

អាន គុណកូឡា៖"បងជូនពរអោយអូន និងកូនក្នុងផ្ទៃ មានសុខភាពល្អ រាងកាយមាំមួន ឆ្លាតវៀងវៃ ជោគជ័យគ្រប់កិច្ចការរកស៊ី ប៉ងប្រាថ្នាអ្វីបានសំរេចដូចក្តីបំណង សម្រស់ក្មេងជាងវៃ និង មានសុភមង្គល"។

តារា​ចម្រៀង អាន គុណកូឡា បាន​សុំទោស​ភរិយា​ដែល​មិន​បាន​ធ្វើ​ពិធី​ធំដុំ ឬ​មិន​អាច​ធ្វើ​អ្វី​ម្យ៉ាង​នឲ្យ​ភរិយា​រំភើប​ចិត្ដក្នុង​ថ្ងៃ​ខួប​កំណើត។ ការ​ដែល​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ភរិយា​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​ខួប​កំណើត​នេះ លោកបញ្ជាក់ថា ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ-១៩៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់