• 2021-04-26 06:53:30
  • ព័ត៌មាន

រឿងរ៉ាវក្នុងជីវិត Taew Natapohn តារាស្រីថៃចិត្តរឹងមាំបំផុតប្រចាំសិល្បៈ

  • 2021-04-26 06:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taew Natapohn បាន​បង្ហាញ​មុខ​លើ​វិថី​សិល្បៈតាំងពី​ឆ្នាំ ២០០៦ ហើយមក​ដល់ពេល​នេះ​ពិតជាមានរយៈពេលយូរណាស់។ ដំណើរជីវិតលើ​វិថីសិល្បៈនេះ បាន​ធ្វើឲ្យ Taew ជួប​ប្រទះ​រឿងរ៉ាវសព្វគ្រប់ ប៉ុន្តែតារាស្រី​រូបនេះ​នៅ​តែរក្សាភាព​រឹងមាំបាន​ដដែល។

ទាក់ទងនឹង​ប្រវត្តិរូបផ្ទាល់ខ្លួន តើអ្នក​បាន​ដឹង​រឿងអ្វី​ខ្លះពី Taew?

១. Taew មាន​ឈ្មោះ​ពេញ Natapohn Tameeruk កើតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នា១៩៨៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នាងជាកូនកាត់ចិន-ថៃ ដែលមាន​ឪពុកឈ្មោះ Narong Tameeruk (ទទួលមរណភាពហើយ) និងម្ដាយឈ្មោះ Roungthong Tameeruk ព្រម​ទាំងមាន​បងស្រីម្នាក់ឈ្មោះ Nattawadee Tameeruk។

Taew និងប៉ា
Taew និងម៉ាក់

២. Taew មាន​កម្ពស់ ១៦៣សង់ទីម៉ែត្រ និង៤៥គីឡូ ឈាម​ប្រភេទ O។ តារានិករគឺ Aquarius។​

៣. នាងបាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ Chulalongkorn។

៤. ពេល​ចូល​សិល្បៈភ្លាមនាង​តែងព្យាយាម​បង្ហាញ​សមត្ថភាពទៅកាន់មហាជន ហើយនាង​ក៏ចាប់ផ្ដើម​ល្បីពេល​មានឱកាសបង្ហាញ​មុខសម្ដែងជាមួយតារាចិន Yi Jian Lian និង Liu Yi Fei។ ដោយឡែករឿងដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីខ្លាំងឡើងៗនោះគឺ “Nakee”។

៥. អាហារដែលតារាស្រីរូបនេះ​ចូលចិត្តញ៉ាំជាងគេគឺ អាហារជប៉ុន។​

៦. ទោះមាន​អាជីពជាតារាសម្ដែង ប៉ុន្តែ Taew ក៏មាន​ជំនាញខាងលេងឧបករណ៍ភ្លេងដែរមាន Jakay, Pin, Piano និង Ballet។

៧. អ្វីដែលនាង​ខ្លាច​បំផុតនោះគឺ ខ្មោច។

៨. ចរិតវិញ បើសិនទើបស្គាល់អ្នកណាដំបូងៗ ឬជាមួយអ្នកមិនសូវស្និទ្ធ Taew ជាមនុស្សស្ងៀមស្ងាត់ ប៉ុន្តែចូលចិត្តញញឹម។ ទោះជាយ៉ាងណានាង​ក៏ជាមនុស្សរួសរាយ និងក្លាហានដែរ។

៩. Taew មាន​ក្រុមមិត្តល្អចិត្តមួយថ្លើមមួយមាន​ឈ្មោះ​ថា​ Furby Friends ដោយនៅក្នុងក្រុម​នេះ​មាន Matt Peeranee, Mew Nittha, Toey Jarinporn និង Mint Chalida។ ពួកគេ​ឧស្សាហ៍ចំណាយពេល​ជាមួយគ្នា​ណាស់ដូចជាទៅញ៉ាំអីជុំគ្នា ឬក៏ទៅដើរលេងកន្លែងកម្សាន្តផ្សេងៗជា​ដើម។

១០. បន្ទាប់ពីចែកផ្លូវជាមួយនឹង​​ Ton Arch ក្រោយទាក់ទងគ្នា ១៤ឆ្នាំ Taew ក៏បាន​រក​ឃើញស្នេហ៍ពិតមួយទៀតជាមួយនឹង​សេដ្ឋីអ្នកជំនួញវ័យក្មេង ស្ថិតក្នុងវណ្ណៈបុរសហាយសូ មានឈ្មោះថា Pranai Phornprapha។ បុរសម្នាក់នេះ​ក៏ត្រូវ​បាន​គេ​ដឹងថាជាបងប្អូនបង្កើតរបស់គូស្នេហ៍តារាសម្ដែងលំដាប់កំពូលប្រចាំប្រទេស​ថៃ Aum Patchrapa ដែរ៕

អត្ថបទ៖ យី សុធារី

មតិយោបល់