• 2021-04-27 09:38:03
  • ព័ត៌មាន

សោកស្ដាយ! ខៀវ សានសាណា ជួបទុក្ខប៉ុនភ្នំត្រូវបាត់បង់មនុស្សជាទីស្រលាញ់

  • 2021-04-27 09:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Instagram ផ្លូវការពិធីការនី ខៀវ សានសាណា នៅព្រឹកថ្ងៃទី២៧ មេសានេះ ប្រកាស ដំណឹងក្រៀមក្រំដោយក្រុមគ្រួសារពិធីការនីរូបនេះជូបទុក្ខធំ បាត់បង់សមាជិកគ្រួសារជាទីស្រលាញ់។

ចុងខែមេសា គ្រួសារពិធីការនីពូកែវោហាស័ព្ទ សានសាណា ជួបទុក្ខក្រៀមក្រំក្រោយលោក តា របស់ នាងបានទទួលមរណៈភាពកាលពីព្រឹកមិញនេះដោយជរាពាធ ក្នុងជន្មាយុ៩១ឆ្នាំ។ ខៀវ បានបង្ហោះ សារសោកស្ដាយនេះថា**” RIP my dearest Grand pa”**។

ក្រោយជួបទុក្ខបែបនេះ សានសាណា ទទួលបានសារលើកទឹកចិត្តជាច្រើនពីមិត្តក្នុងរង្វង់សិល្បៈ ហើយក្នុងនោះមហាជនអ្នកគាំទ្រនាងក៏បានចូលរួមរំលែកទុក្ខសោកសៅមួយនេះផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម