• 2021-04-28 02:20:58
  • ព័ត៌មាន

ក្ដុកក្ដួល​ណាស់! នូ ស៊ឹប រំលឹក​គុណ​មួយ​របស់ ស៊ិន ឧត្ដមផល្លា ក្រោយ​នាង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

  • 2021-04-28 02:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​ជា​ពិធី​ការិនី ស៊ិន ឧត្ដម​ផល្លា ដែល​គិត​ថា​ខ្លួន​ឯង​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ នៃ​ជំងឺ​មហារីក​កូន​កណ្ដុរ បន្ទាប់​ពី​មេរោគ​នេះ​បាន​ជ្រៀត​ដល់​ប្រព័ន្ធ​ខួរ​ក្បាល។ ប៉ុន្តែ​នាង​នៅ​តែ​ទទួល​បាន​ការ​រាប់​អាន និង​លើក​ទឹកចិត្ត​ជា​ហូរហែ​ពី​មិត្ត​សិល្បៈ​ស្ទើរ​គ្រប់​ជំនាន់។

តារា​ចម្រៀង​ជើង​ចាស់ នូ ស៊ឹប បាន​បញ្ចេញ​សារ​ដ៏​កម្រ​មួយ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​Facebook តប​ទៅ​នឹង​ដំណឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​របស់​តារា​ចម្រៀង​ចិត្តធម៌ និង​ចេះ​ច្រៀង​ច្រើន​ភាសា ស៊ិន ឧត្ដម​ផល្លា។ លោក នឹក​ឃើញ​គ្រាហ៍​មួយ ហើយ​នៅ​តែ​ដឹងគុណ​ចំពោះ​តារា​ចម្រៀង​ស្រី​រូប​នេះ គឺ​នៅ​ពេល​ដែល​លោក​ធ្លាប់​ជួប​គ្រាហ៍​លំបាក ហើយ​បាន​ទទួល​ជំនួយ​សង្គ្រោះ​អ្នក​នាង ស៊ិន ឧត្ដម​ផល្លា។

លោក នូ ស៊ឹប៖"មិន​ភ្លេច​គុណ​ប្អូន​ស្រី​ទេ​ដែល​ធ្លាប់​ជូន​ប្រាក់​បង...សូម​ទេវតា​ជួយ​ប្អូន​ស្រី​ផង"។

សិល្បករ​ជើង​ចាស់ នូ ស៊ឹប ធ្លាប់​ទទួល​អំណោយ​សប្បុរសធម៌​ជា​ថវិកា និង​គ្រឿង​ឧបភោគ និង​បរិភោគ​ជា​ច្រើន​ពី​អ្នកនាង ស៊ីន ឧត្ដម​ផល្លា និង​សប្បុរសជន​មួយ​ចំនួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨។ គុណបំណាច់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក នូ ស៊ឹប នឹក​អាណិត​ជា​ពន់ពេក​ចំពោះ ស៊ិន ឧត្ដម​ផល្លា បើ​ទោះ​បី​ជា​មិន​អាច​តបស្នង​អ្វី​វិញ​បាន​ក៏​បាន​ជួយ​លើក​ទឹកចិត្ត និង​ផ្ញើ​សារ​ជូនពរ​ដែរ។

សិល្ប​ការិនី ស៊ិន ឧត្ដម​ផល្លា បាន​បាត់​មុខ​ពី​សិល្បៈ និង​សកម្មភាព​មនុស្ស​ធម៌​របស់​នាង​ជាមួយ​អ្នក​សិល្ប​មាន​ជីវភាព​ខ្វះ​ខាត​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០។ ថ្មីៗ​នេះ នាង​បាន​បង្ហាញ​មុខ​ជា​ថ្មី​ដោយ​ក្ដី​អស់​សង្ឃឹម​ក្នុង​ជីវិត​ដោយសារ​តែ​នាង​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​មហារីក។ ស៊ិន ឧត្ដម​ផល្លា មាន​កូន​បី​នាក់​ក្នុង​បន្ទុក ហើយ​នាង​ប្រាថ្នា​ចង់​ឃើញ​កូន​ប្រុស-ស្រី រៀបការ​គ្រប់​គ្នា​មុន​ពេល​ស្លាប់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់