
- 2021-04-28 07:43:34
- ព័ត៌មាន
ក្មេងក្រោម១៨ឆ្នាំហាមមើល! ណាខុន បញ្ចេញក្បាច់ថើបយ៉ាងមានក្ដីសុខជាមួយភរិយា
- 2021-04-28 07:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងក្រោម១៨ឆ្នាំហាមមើល! ណាខុន បញ្ចេញក្បាច់ថើបយ៉ាងមានក្ដីសុខជាមួយភរិយា
ចន្លោះមិនឃើញ
តារាសម្ដែងប្រុស ណាខុន បានបង្ហាញភាពស្និទ្ធស្នាល និងអោបថើបយ៉ាងកក់ក្ដៅជាមួយភរិយាហើយសកម្មភាពនេះត្រូវបានលោកបញ្ចេញតាមបណ្ដាញសង្គមចេញពីទីតាំងលំហែដ៏ស្រស់ត្រកាលមួយនៅថ្ងៃទី២៨ ខែមេសា នេះ។
លោក ណាខុន បានសរសេរសារមួយដោយភ្ជាប់ជាមួយវីដេអូខ្លីនេះថា រូបលោស្រឡាញ់ គោរព និងឲ្យតម្លៃប្រពន្ធណាស់៖"បងនឹងថែរក្សាស្នេហាមួយនេះ និងរស់នៅជាមួយអូន និងកូនជារៀងរហូតតទៅ"។
អ្នកគាំទ្រ និងមិត្ដសិល្បៈភាគច្រើនមិនដឹងថាតារាសម្ដែងរូបសង្ហា ណាខុន មានភរិយា និងកូនតាំងពីពេលណាមកនោះទេ ព្រោះលោកទើបតែបង្ហាញភាពស្និទ្ធស្នាល និងប្រើពាក្យសម្ដីផ្អែមល្ហែមជាបន្តបន្ទាប់ចាប់តាំងពីអំឡុងពាក់កណ្ដាលឆ្នាំ២០២០ មក។
នេះជាវីដេថើបមនុស្សស្រីដ៏កម្រមួយរបស់តារាសម្ដែងរូបនេះ ព្រោះកន្លងទៅគេធ្លាប់តែថើបតួអង្គស្រីសម្ដែងនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ៕