• 2021-04-28 08:11:01
  • ព័ត៌មាន

អេមណាស់! យឿន ពិសី ម្ចាស់ពាន Cambodia Got Talent ទទួលបានដំណឹងរំភើបមួយចុងខែនេះ

  • 2021-04-28 08:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចូលរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីអស់រយៈពេលជាងកន្លះឆ្នាំមកនេះម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ យឿន ពិសី ប្រកាសដំណឹងរំភើបមួយជូនអ្នកគាំទ្រថារូបលោកបានក្លាយជា ឪពុករបស់កូនហើយ។

យឿន ពិសី ហាក់ជោគជ័យយ៉ាងលើជីវិតអាពាហ៍ពិពាហ៍ដោយកន្លងមកម្ចាស់ពានរូបនេះតែងតែបង្ហោះ រូបផ្អែមល្ហែមជាហូរហែជាមួយភរិយាបណ្ដូរចិត្ត។ មួយវិញទៀត ពិសី កាន់តែរីកមុខរីកមាត់យ៉ាងខ្លាំង ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ជាងកន្លះឆ្នាំមកនេះរូបលោកទើបតែទទួលបានចំណងដៃ ដំបូងជាទីគាប់ចិត្ត ដោយថ្មីៗនេះពិសី ប្រកាសដំណឹងរីករាយដល់មាហជនថារូបលោកជិតក្លាយជា ឪពុកគេហើយ។ យឿន ពិសី៖ “យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុក របស់កូនខ្ញុំហើយ”។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្លឹកផងដែរថា ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ រូបនេះបានសម្រេចចិត្តកាន់ដៃមិត្តស្រី ជាស្រលាញ់ចូលរោងជ័យកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមអបអរយ៉ាង ច្រើនពីសំណាក់អ្នកសិល្បៈ និងមហាជនគ្រប់ស្រទាប់៕

អត្ថបទ៖ Pav SreyPich

មតិយោបល់