• 2021-04-29 03:19:00
  • ព័ត៌មាន

ស្រឡាញ់គ្នា ៧ឆ្នាំមិនទាន់ការមែន តែក្ដីស្នេហ៍តារាថៃទាំង ៣គូនេះមានឲ្យគ្នាជ្រៅជាងមហាសាគរទៀត

  • 2021-04-29 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ឆ្នាំ ២០២១នេះ ទំនាក់ទំនងស្នេហារបស់តារាសម្ដែងថៃ ៣គូខាងក្រោមនេះ មានរយៈពេល ៧ឆ្នាំហើយ។ ប៉ុន្តែទោះបីជាយូរយ៉ាងណាក្ដី ពួកគេ​កាន់តែផ្អែមល្ហែមនឹងគ្នា និងតែងនោក្បែរគ្នា យកចិត្តទុកដាក់ចំពោះគ្នា ព្រម​ទាំងកាន់ដៃគ្នាជាប់មិនលែងជាដាច់ខាតទោះបីមាន​រឿងអ្វីកើតឡើងក៏ដោយ។

១. Joonior Kornrawich និង Noona Nuengtida

ថ្មីៗនេះ គូស្នេហ៍ ១គូដ៏គួរឲ្យស្រឡាញ់នេះ បាន​បង្ហោះរូបគូជុំគ្នា ជាការអបអរខួបស្នេហា ៧ឆ្នាំ។ តាមរយៈស្នាមញញឹមដែលបង្ហាញ ពិតជាបាន​បញ្ជាក់ច្បាស់ពេកទៅហើយ ថាពួកគេមានក្ដីសុខយ៉ាងណាពេល​នៅក្បែរគ្នា។

២. Mark Prin និង Kimmy Kimberley

ស្នេហារបស់ តារាថៃ១គូនេះក៏មិនតិចឆ្នាំដែរ ហើយពួកគេក៏រក្សាក្ដីស្រឡាញ់មួយនេះបាន​ជាង ៧ឆ្នាទៅហើយដែរ។ កាន់តែ Sweet នោះ គឺថាក្នុងពេលដល់គម្រប់ខួប ៧ឆ្នាំ Mark បាន​ទិញចិញ្ចៀនដ៏ស្រស់ស្អាតជូនដល់ Kim ជាកាដូទៀតផង។ យ៉ាងណាមិញ មិនយូរមិនឆាប់ នៅចុងឆ្នាំនេះពួកគេក៏នឹងបន្តធ្វើខួបស្នេហាជាមួយគ្នាទៀត ហើយទង្វើនេះ មិនអាចទប់ចិត្តហ្វេនមិនឲ្យរំភើបទេ ព្រមទាំងសង្ឃឹមថា​ពួកគេនឹងគិតគូររឿងរៀបការជាមួយគ្នាឆាប់ៗ។

៣. Mario Maurer និង Junji Junjira

ចំណែកមួយគូនេះវិញ ថ្វីត្បិតកម្របង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គម ប៉ុន្តែពួកគេទាក់ទងគ្នា ជាង ៧ឆ្នាំហើយ។ ប៉ុន្តែបើតាមសាមីខ្លួនខាងស្រីបានឲ្យដឹងថា នាងក៏មានរូបគូស្នេហ៍ជាមួយ Mario ដែរ ប៉ុន្តែនាងមិនបង្ហោះទេ គ្រាន់តែទុកមើលខ្លួនឯងទៅបានហើយ។ យ៉ាងណាមិញទោះបីស្រឡាញ់គ្នាយូរឆ្នាំហើយមែន តែពួកគេមិនទាន់មានគម្រោងរៀបការទេ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់