• 2021-04-29 04:10:39
  • ព័ត៌មាន

ក្រោយក្រុមត្រូវបំបែកផ្លូវការថ្ងៃនេះ តើសមាជិក IZ*ONE ទាំងអស់នឹងទៅណាមកណាបន្ទាប់?

  • 2021-04-29 04:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីសេចក្ដីប្រកាសជាផ្លូវការពីការ​រំលាយក្រុម IZ*ONE ហើយសមាជិកជនជាតិជប៉ុនក៏ត្រឡប់ទៅប្រទេសខ្លួនវិញ ដូចនេះ​អ្នកគាំទ្រក៏ប្រាកដជាចង់ដឹងថា តើសមាជិកកូរ៉េទៅជាយ៉ាងបន្ត?

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ IZ*ONE ក៏ត្រូវដល់ពេល​បំបែកក្រុម និងក៏ដល់ពេលសមាជិកជនជាតិជប៉ុនវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ ស្របពេលសមាជិកជនជាតិកូរ៉េត្រូវត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់របស់ខ្លួនក្នុងវិស័យ K-Pop។

ដូចនេះ​ បើយោងតាមផលិតកម្ម​របស់ពួកគេមាន​គម្រោងយ៉ាងណា​សសម្រាប់សមាជិក IZ*ONE នីមួយៗរបស់ពួកគេ?

Miyawaki Sakura, Yabuki Nako និង Honda Hitomi

Miyawaki Sakura, Yabuki Nako និង Honda Hitomi

ទាំង ៣នាក់ជាសមាជិកជប៉ុន ដែល​បានវិលទៅប្រទេស​របស់ពួកគេ​វិញហើយ ហើយតាមដំណឹងពួកគេចង់សម្រាកសិន មុនចាប់ផ្ដើមជំហានបន្ទាប់ថាធ្វើអ្វីទៀត។ ដោយឡែកបើតាមព័ត៌មានចចាមអារ៉ាម បាន​លើកឡើងថា Miyawaki Sakura អាចនឹងចូលផលិតកម្ម Big Hit ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍នៅឡើយ។

Kwon Eunbi និង Kim Chaewon នឹងត្រឡប់ទៅផលិតកម្ម Woolim វិញ បុន្តែមិនទាន់មាន​ព័ត៌មានបញ្ជាក់ថា ពួកគេនឹងត្រូវទទួលការងារអ្វីបន្ទាប់ទេ។

Kwon Eunbi និង Kim Chaewon

Choi Yena នឹងវិលត្ឬលប់ទៅផលិតកម្ម Yuehua វិញ ហើយការងារបន្ទាប់ នាង​នឹង​ក្លាយជាសមាជិករបស់​កម្មវិធី «Idol Dictation Contest» របស់ tvN ហើយកម្មវិធីនេះ​នឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី២១ ខែឧសភាខាងមុខ។

Choi Yena

Lee Chaeyeon វិញ ផលិតកម្ម WM របស់នាង​បាន​បង្ហើបថា ពេលនេះពួកគេកំពុងពិភាក្សាគ្នាពីការងាររបស់នាង។

Lee Chaeyeon

Jang Wonyoung និង Ahn Yujin ក៏នឹងត្រឡប់ទៅទ្រនំចាស់ Starship Entertainment ប៉ុន្តែពេល​នេះពួកគេសម្រាកមួយរយៈសិន មុនចាប់ផ្ដើមពិភាក្សាពីការងារថ្មីជាមួយផលិតកម្ម។

Jang Wonyoung និង Ahn Yujin

Kim Minju នឹងក្លាយជាតារារបស់ផលិតកម្ម Music Works ដូច្នេះការងារបន្ទាប់ក៏នឹងលេចរូបរាងឆាប់ៗ។

Kim Minju

Jo Yuri នឹងបន្តការងារជាតារាដដែល ប៉ុន្តែនាង​ត្រូវផ្ទេរពីក្រុមហ៊ុនចាស់ Stone Entertainment ទៅក្រុមហ៊ុនថ្មី ដោយសារក្រុមហ៊ុនចាស់ត្រូវបានបិទដោយ  CJ ENM ដោយសារការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ពួកគេ៕

Jo Yuri

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម