• 2021-04-29 07:22:10
  • ព័ត៌មាន

សរសើរ​ដោយ​ស្មោះ! តូច​តែ​ខ្លួន តែកូនប្រុស ទូច ស្រីលក្ខណ៍ យល់​ការ​រាក់ជ្រៅ​របស់​ម្ដាយ​ណាស់!

  • 2021-04-29 07:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណកឈាម១គ្រាប់ របស់ ទូច ស្រីលក្ខណ៍ និង​អតីត​ស្វាមី ត្បិត​ថាមានវ័យក្មេងមែនពិតមែន តែកូន​ប្រុស​រូបនេះ ពិតជាគួរឱ្យស្ញប់ ស្ញែងខ្លាំងមែនទែន ដោយ​សារ​តែ​គេ​ហ៊ានលះបង់សម្រាប់ ក្ដីសុខម្ដាយគ្រប់​យ៉ាង។

ទូច ស្រីលក្ខណ៍ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅតែរឹងមាំដើរទៅមុខ បើទោះគ្រួសារបាន​ចែកផ្លូវគ្នា ហើយ​នាង​ត្រូវស្ពាយឈ្មោះជាស្រ្តីមេម៉ាយក៏​ដោយ។ អ្វី​មួយ​ដែល​ជា​កម្លាំង​ចិត្ត​សម្រាប់​នាង​តស៊ូក្នុងឆាកជីវិត ក៏បានមកពីកូនប្រុសជាទីស្រលាញ់ដែលជាចំណង ដៃស្វាមីជនជាតិបរទេស។

កូនប្រុស ទូច ស្រីលក្ខណ៍ មិនត្រឹមមានមុខមាត់គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ តែ​តាម​ដឹង គេ​ថែម​ទាំងឆ្លាត ចេះដឹងទុក្ខធុរៈម្ដាយគួរឱ្យស្ញប់ស្ញែងទៀតផង។ ជាក់ស្ដែងថ្មីៗនេះ ស្រីល័ក្ខ ពោលពាក្យរៀបរាប់ពីកូនប្រុសរបស់ខ្លួនថា ” កូមកំលោះម៉ាក់ធំបាត់ គាត់យល់ដឹងច្រើនណាស់ពីទុក្ខលំបាករបស់ខ្ញុំ ដែលជាម្តាយ ឃើញរូបខ្ញុំមិនមាត់តែងតែសួរនាំ គាត់តែងតែនិយាយពាក្យមួយម៉ាត់នេះមកកាន់រូបខ្ញុំជានិច្ច ម៉ាក់អូនស្រលាញ់ម៉ាក់ ម៉ាក់អូននឹងជួយ live លក់ឥវ៉ាន់ម៉ាក់អោយបានលុយជួយចិញ្ជឹមម៉ាក់"។

ត្រង់​នេះ​ហើយ ដែល​អ្នក​ម្ដាយ​រូប​នេះ​បញ្ជាក់​ថា នាង​ពិត​ជា​មិន​ខ្លាច​ការ​ហត់នឿយ​ពិតមែន គឺ​ដោយ​សារ​តែ​មនុស្ស​សំខាន់​តែ​ម្នាក់​នេះ។ នាង​ថ្លែង​បន្ត​ដូច្នេះ​ថា "នេះហើយជាកំលាំងចិត្តពីកូនប្រុសរបស់ខ្ញុំ ចេះណាស់លោកអើយស្រលាញ់សឹងតែលេប”។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ទូច ស្រីលក្ខណ៍ ហាក់ស្រស់បោះជាងមុនក្រោយទទួលបានការ លើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ជាពិសេសកម្លាំងចិត្តរុញច្រាននាងឱ្យរឹងមាំខ្លាំងនោះ គឺកូនប្រុសសំណ្វព ចិត្តតែម្ដង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី