• 2021-04-29 08:25:15
  • ព័ត៌មាន

កុំ​លេង​សើច សូម្បី​អ្នក​អាមេរិក ក៏​​ជិះ​ទូក​ទៅ​មើល​ផ្ទះ ឈិន ឡុង នៅ Miami ដែរ!

  • 2021-04-29 08:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជំនាញ​ខាង​ក្បាច់​គុន​កុងហ្វូ ឈិន ឡុង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កំពូល​តារា​ដ៏​ល្បី​បំផុត​មួយ​រូប​ក្នុង​ពិភព​លោក ទាំង​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ចិន ហុងកុង និង​សូម្បី​ហូលីវូដ។ ដោយ​សារ​តែ​បែប​នេះ ឈិន ឡុង ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ផ្ទះ​ជា​ច្រើន​កន្លែង​នៅ​លើ​ពិភព​លោក​នេះ។

តាម​ព័ត៌មាន កំពូល​តារា​រូប​នេះ មាន​ផ្ទះ​នៅ​អូស្ត្រាលី ថៃ ហុងកុង និង​អាមេរិក​ជា​ដើម។ ក្នុង​ចំណោម​នោះ នៅ​សហរដ្ឋ​អាមេរិក ផ្ទះ​ដ៏​ប្រណិត​មួយ​របស់​លោក ស្ថិត​ក្នុង​តំបន់ Beside ដ៏​ល្បី​នា​ទីក្រុង Miami។ ទី​កន្លែង​នេះ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​បំផុត​មួយ។ បែប​នេះ​ហើយ ​ម្ចាស់​ឆាណែល​ឈ្មោះ AnG Khmer US ដែល​ជា​ជនជាតិ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក និង​ជា Youtuber ម្នាក់​ដែល​តែង​តែ​ធ្វើ​វីដេអូ​បង្ហាញ​ពី​ទីកន្លែង​នានា​នៅ​អាមេរិក​នោះ បាន​ធ្វើ​វីដេអូ​មួយ​ពាក់​ព័ន្ធ​នឹង​ផ្ទះ​របស់ ឈិនឡុង។

Youtuber ខ្មែរ​នៅ​អាមេរិក​រូប​នេះ បាន​នាំ​ប្រិយមិត្ត​របស់​នាង​ទៅ​មើល​ផ្ទះ​របស់​តារា​ក្បាច់​គុន។ នៅ​លើ​ទូក​ធំ​ល្មម គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរណ៍​សុទ្ធ​ជា​ជនជាតិ​ស្បែក​ស ហើយ​វីដេអូ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​តាម​បណ្ដោយ​ឆ្នេរ​នៃ​តំបន់ Beside បន្តិច​ក្រោយ​មក ក៏​មាន​សំឡេង​ភ្ញៀវ​ទេសចរណ៍​ហ៊ោ​ឡើង គឺ​វេលា​ដែល​មគ្គុទេសចរណ៍​បាន​ពិព័រណ៌នា​ថា នេះ​ហើយ​គឺ​ផ្ទះ​របស់​តារា​ភាពយន្ត​ដ៏​ល្បី Jackie Chan។

ផ្ទះ​នោះ គឺ​ជា​ប្រភេទ​ផ្ទះ​លំហែ​ជាប់​មាត់​ដៃ​សមុទ្រ​ដ៏​មនោរម្យ។ ផ្ទះ​នេះ​តាម​ព័ត៌មាន មាន​ទំហំ ៣០ ០០០ការ៉េ ឯ​តម្លៃ​វិញ គឺ​ប្រមាណ ៦.៧លាន​ដុល្លារ​អាមេរិក​ឯណោះ៕

តោះ...ឆ្លៀត​ទៅ​លេង Miami មួយ​ភ្លែត ហើយ​ក្រឡេក​ទៅ​មើល​ផ្ទះ​របស់​អាយដល ឈិន ឡុង ​ទាំង​អស់​គ្នា៖

ប្រភព៖ jackiechanbuzz/ ប្រែ​សម្រួល៖ ទារិកា

មតិយោបល់