• 2021-05-04 08:12:28
  • ព័ត៌មាន

ញាក់! បញ្ញា សិទ្ធ តារាទី១ហ៊ានចេញមុខអង្វរសារព័ត៌មានស្រុកខ្មែរកុំឱ្យចុះផ្សាយពីបុគ្គលជេរហែកហួរគ្នា

  • 2021-05-04 08:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាសះស្បើយពីជំងឺកូវីដ-១៩មិនទាន់បានប៉ុន្មានផង ពិធីករ និងជាតារាសម្ដែង បញ្ញា សិទ្ធ លេចមុខជាថ្មី ស្រាប់តែប្រកាសក្ដែងៗសូមអង្វរសារព័ត៌មានស្រុងខ្មែរកុំចុះផ្សាយពីបុគ្គលគ្មានប្រយោជន៍មួយចំនួនដែលពូកែឈ្លោះប្រកែកប្រើប្រាស់ពាក្យមិនសមរម្យ បំផ្លាញមុខមាត់ប្រទេសជាតិ។

តាមរយៈសារបង្ហោះលើគណនីហ្វេសប៊ុកតារាសម្ដែងរាងខ្ពស់ស្រឡះ បញ្ញា សិទ្ធ មានបំណងអង្វរដល់ សារព័ត៌មានក្នុងស្រុកបញ្ឈប់ការចុះផ្សាយព័ត៌មានពីបុគ្គលគ្មានប្រយោជន៍មួយចំនួនដែលចូលចិត្តឈ្លោះប្រើប្រាស់ពាក្យមិនសមរម្យ ហែកហួរទាក់ទាញចំណាប់អារម្មណ៍ឱ្យមានអ្នកចូលមើលច្រើន បំពុលសង្គមជាតិ។

បញ្ញា សិទ្ធ បង្ហោះសាររៀបរាប់ច្បាស់ៗថា៖”ថ្ងៃនេះសូមអង្វរសារពត៍មានស្រុកខ្មែរទាំងអស់ កុំយកពួកជេហែកហួរគ្នាមកផ្សាយអោយបងប្អូនប្រជាជនខ្មែរបានដឹង ព្រោះពួកទាំងនោះមិនមែន ជាបុគ្គលដែលមានប្រយោជន៍អីដល់សង្គមជាតិ ជេគ្នា ហែកហួរគ្នា បង្កើតរឿង ឈ្លោះគ្នា ធ្វើអោយផេកមានគេឡាយច្រើន”។

តារាសម្ដែងរូបនេះបន្តថា៖” មានកម្មវិធីទូរទស្សន៍ខ្លះហៅឡើង សារពត៍ផ្តល់បទសម្ភាស យូយូស្រុកខ្មែរ អត់មានអ្នកចុះផ្សាយ ប៉ុសខ្លះ នឹងកម្មវិធីខ្លះ ហៅគ្រប់កម្មវិធី រីឯតារាអាជីពទំរាំតែ ម្នាក់ៗល្បីមិន តិច ឆ្នាំទេមិនមែនដូចសម័យនេះមនុស្សឆ្កួតក៏តារាដែល លូវពួកគាត់ សឹងតែដេកផ្ទះ គ្រប់គ្នា មួយទៀត បើម្ចាស់ប្រេនមួយចំនួនវិញ យកធ្វើប្រេនអាបាសដ័រថែមទៀត អោយតែពូកែជេ ពូកែធ្លាប់ៗ នឹងប្រើ ពាក្យអាសរួសគឺថាល្បីចឹងហ្មង ខ្មែរអើយខ្មែរ ហេតុអីបានទៅជាចឹងអស់ទៅនេះគ្រាន់តែជាមាតិរបស់ ខ្ញុំបើមានខុស សូមអភ័យទោសផង ដោយក្តីស្រលាញ់ពីខ្ញុំបាទ បញ្ញាសិទ្ធ”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម