• 2021-05-06 04:30:00
  • ព័ត៌មាន

ក្មេងតែចិត្តបុណ្យណាស់! Nine Naphat បរិច្ចាគលុយទាំងលានៗជួយក្រុមពេទ្យ ក្នុងថ្ងៃខួបកំណើត

  • 2021-05-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ហៅបាន​ថា​ជាតារា​ប្រុស​វ័យ​ក្មេង​ប្រចាំ​ពិភពសិល្បៈ ប៉ុន្តែ​ Nine Naphat ក៏ជា​យុវជន​ម្នាក់​ដែល​មាន​ចរិតចាស់ទុំ និង​ពោរពេញ​ទៅដោយចិត្ត​សប្បុរសដែរ។

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ គឺត្រូវ​ជា​ថ្ងៃ​ខួបកំណើត​របស់ Nine Naphat គម្រប់ ២៥ឆ្នាំ ហើយដើម្បី​ធ្វើឲ្យថ្ងៃនេះ​កាន់តែ​មាន​ន័យ Nine បាន​បរិច្ចាគទឹកប្រាក់ ២លានបាត ទៅស្ថាប័នវេជ្ជសាស្ត្រ ២កន្លែង។ ក្នុង​នោះ ១ ៥០០ ០០០បាត លោកជូនទៅដល់មូលនិធិ Ramathibdi និង ៥០០ ០០០បាតទៀត ប្រគល់ជូនមន្ទីរពេទ្យ Bamrasnaradurak ដើម្បីជួយដល់បុគ្គលិកពេទ្យដែលកំពុង​លះបង់កម្លាំងកាយចិត្តជួយអ្នកជំងឺទាំងអស់ ប្រយុទ្ធ​ប្រឆាំង​នឹងមេរោគឆ្លងកូវីដ ១៩។

ជាមួយគ្នានេះ​ ដើម្បីជូន​ដំណឹង​ដល់អ្នកគាំទ្រ Nine ក៏បានបង្ហោះព័ត៌មាន​ថា​ខ្លួន​បានធ្វើរឿង​សំខាន់មួយ ជូនជា​កម្លាំងចិត្តដល់​ក្រុមគ្រូពេទ្យ ដែល​ខិតខំ​ខ្លាំង​ក្នុង​បេសសកម្មជួយជីវិតមនុស្សអំឡុងពេល​កូវីដវាយលុក​បែបនេះ។

នេះ​គឺជា​កាយវិការដ៏ល្អមួយសម្រាប់មនុស្សទូទៅ មិនថា​តារាទេ ព្រោះទង្វើនេះ​ពិតជា​ថាមពល​ដ៏សំខាន់ជួយគ្នាក្នុង​គ្រាប្រទេស​ជាតិកំពុងជួបទុក្ខលំបាក​បែប​នេះ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី