• 2021-05-07 02:43:14
  • ព័ត៌មាន

ចង់​សុំ​លេខមេ Mafia ប្រចាំ «365 Days» សង្ហា​យ៉ាង​ហ្នឹង​ហើយ តែបែរធ្លាក់​ខ្លួន​ពោះម៉ាយ​

  • 2021-05-07 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាតារាប្រុសល្បីឈ្មោះប្រចាំប្រទេស អ៊ីតាលី Michele Morrone បានបង្ហាញ​មុខ​ជាច្រើន​ក្នុងខ្សែភាពយន្ត និងការងារ​សិល្បៈផ្សេងៗ។ ប៉ុន្តែ​ស្នាដៃដែលធ្វើឲ្យមាន​អ្នកចាប់អារម្មណ៍លោកខ្លាំងជាងគេ គឺតាមរយៈរឿង «365 Days»

                ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារទឹកមុខមាំ សង្ហា ម៉ឺងម៉ាត់ បែប​នេះ​ហើយទើប​គ្រប់​គ្នា បង្កើនការចាប់អារម្មណ៍មក​លើ​ពោះម៉ាយកូន ២​រូបនេះ​ច្រើនឡើងៗ។ ផ្សំនឹង​រូបរាំឌាំងទៀត ច្បាស់​ណាស់​ពិតជា​ត្រូវ​ចិត្តអ្នក​គាំទ្រជា​ច្រើន​ ពិសេស​នារីៗ។

និយាយរឿងជីវិតគ្រួសារវិញតារាសម្ដែងកម្ពស់ ១៩០សង់ទីម៉ែត្ររូបនេះមិន​សូវ​បង្ហើបពីរឿងបងប្អូន និងគ្រួសារធំមែន ប៉ុន្តែលោកតែង​បើកចំហជានិច្ចពីរឿងកូនចៅ។ លោកមាន​កូនប្រុស ២​នាក់ឈ្មោះ Marcus និង Brando Morrone ដែល​មានមុខមាត់កាត់រកលោកខ្លាំង។ ទំនាក់ទំនងរវាងឪពុកកូនពិតជាស្និទ្ធ​ស្នាលណាស់ ហើយ Michele ធ្លាប់បាន​និយាយថា ពេល​កូនៗនៅឆ្ងាយ លោកមាន​អារម្មណ៍កណ្ដោចកណ្ដែង និងពិបាកចិត្តណាស់។ Michele បានភ្ជាប់​ចំណងអាពាហ៍ពិពាហ៍នឹង​អ្នករចនាម៉ូដម្នាក់ឈ្មោះ Rouba Saadeh តាំងពីឆ្នាំ ២០១៣ ប៉ុន្តែស្នេហានេះ​ត្រូវ​បញ្ចប់នៅឆ្នាំ ២០១៨ បន្សល់ទុកកូន ២​នាក់។ ទោះបីលែងគ្នា​ក៏ដោយ ប៉ុន្តែ​អ្នក​ទាំង ២​បាន​បំពេញ​កាតព្វកិច្ចជា​ឪពុកម្ដាយ និង​តែង​ផ្ដល់ភាពកក់ក្ដៅដល់កូនៗជានិច្ច។

ដូចនេះ​សូម​មកទស្សនា​រូបភាព​រំលេចភាព​ស្រស់សង្ហារបស់​ Michele Morrone ដូចខាងក្រោម៖​

មតិយោបល់