• 2021-05-07 03:30:48
  • ព័ត៌មាន

លាក់មុខលាក់មាត់យូរ ពេលនេះ B.I លេងមួយក្ឌាំងធំ សន្យា Fan ថាចេញអាល់ប៊ុមទោលធំបូងឆាប់ៗ

  • 2021-05-07 03:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយវិល​មក​អាជីពសិល្បៈវិញ ពេល​នេះ​ B.I បាន​ប្រកាស​ព័ត៌មាន​ផ្លូវការ​ថា​ខ្លួន​នឹង​ចេញ​អាល់ប៊ុម​ទោលធំ​ដំបូង​ ជាកាដូសម្រាប់អ្នក​គាំទ្រទាំងឡាយ។

ការ​វិល​មក​កាន់ពិភពបទ​ចម្រៀង​ពេល​នេះ​ ពិតជា​តប​តាម​ការ​ទន្ទឹង​រង់ចាំ​ពីសំណាក់គ្រប់គ្នា​ដែល​តែង​គាំទ្រ​ស្នាដៃលោកកន្លងមក​។

ជាក់ស្ដែង​កាល​ពី​ខែមករា B.I បាន​វិល​មកវិញ​មែន ក្រោយផ្ដាច់ខ្លួន​ពីសិល្បៈមួយរយៈធំ ដោយបាន​សហការធ្វើបទ​ជាមួយនឹង​ក្រុម EPIK HIGH និង​បាន​ចេញ​បទ​ទោល​ថ្មី​មានចំណងជើង​ថា «Midnight Blue» កាលពីខែមីនា ជាមួយនឹង​អាល់ប៊ុម​បទចម្រៀងចេញពី Soundcloud របស់លោកផ្ទាល់។

ទោះជាយ៉ាងណា​នេះ​មិនមែន​ជា​ងាល់ប៊ុមធម្មតាទេ ព្រោះលោកបានប្រកាសហើយថា រាល់ទឹកប្រាក់ដែលបាន​ពីការលក់អាល់ប៊ុម នឹង​ត្រូវ​យក​ទៅបរិច្ចាគជួយក្មេងៗ និង​យុវជន​ដែល​ត្រូវ​ការជំនួយបំផុត។

មកដល់ពេល​នេះ ក៏ដល់ពេល​ដែល B.I ចេញមុខជា​ថ្មី​ជាមួយនឹង​អាល់ប៊ុមធំទោលដំបូងដែរ។ អាល់ប៊ុម​នេះទៀតសោតគ្រោងចេញផ្សាយនៅ​ថ្ងៃទី៣១ ខែឧសភា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី