- 2021-05-07 07:19:29
- ព័ត៌មាន
អាសូរណាស់! បងស្រី យឿន ពីសី ត្រូវគ្រោះធម្មជាតិផ្ដាច់ជីវិតចោលកូនតូច២នាក់ក្លាយជាកូនឥតមេ
- 2021-05-07 07:19:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរណាស់! បងស្រី យឿន ពីសី ត្រូវគ្រោះធម្មជាតិផ្ដាច់ជីវិតចោលកូនតូច២នាក់ក្លាយជាកូនឥតមេ
ចន្លោះមិនឃើញ
នៅប៉ុន្មានម៉ោងមុនគណនីហ្វេសប៊ុកតារាចម្រៀង យឿន ពិសី បានប្រកាសដំណឹងស្លុតចិត្តដែលជួប ទុក្ខធ្ងន់ ដោយសារគ្រោះធម្មជាតិរន្ធះបាញ់ឆក់យកជីវិតបងស្រីជាទីស្រលាញ់ទាំងក្មេងខ្ចី បន្សល់ទុក កូនពីរនាក់ឱ្យកំព្រាម្ដាយ ខណៈពួកគេមានវ័យកុមារភាពនៅឡើយ។
នៅថ្ងៃទី០៦ ឧសភា នេះម្ចាស់ជ័យលាភី Cambodia Got Talent រដូវកាលទី១ បានបង្ហោះសារក្រៀមក្រំ ជួបទុក្ខធំបាត់បង់សមាជិកគ្រួសារដែលត្រូវជាបងស្រីបង្កើតបានស្លាប់ដោយសាររន្ទះបាញ់។ ពិសី បាន រៀបរាប់អារម្មណ៍សោកសង្រេងបែបនេះថា៖” ចែរបស់ខ្ញុំត្រូវរន្ទះបាញ់ស្លាប់ល្ងាចមិញ មិនគួរណាមាន រឿងបែបនេះកើតឡើងទេ អាសូរកូនតូចទាំងពីរមិនទាន់ដឹងក្ដីឡើយបែរជាមកជួបអណោចអាធ័មបែបនេះ សូមចែទៅកាន់សុគតិភពឱ្យបានស្ងប់សុខ កុំអាឡោះអាល័យឡើយណាចែ”។
យ៉ាងណាមិញអ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះគឺ បងស្រី យឿន ពិសី រន្ទះបាញ់ឆក់យកជីវិតទាំងក្មេងខ្ចីស្រស់ស្អាត បន្សល់ទុកកូនតូចពីនាក់ឱ្យនៅកំព្រា ខ្វៈភាពកក់ក្ដៅ ខ្វះការមើលថែ ពីម្ដាយទាំងក្មេងវ័យដូច្នេះ។ នេះបើតាមពាក្យពេចន៍ ពិសី បានរៀបរាប់៕