- 2021-05-07 07:58:19
- ព័ត៌មាន
អ្នកណាខ្លះនឹកយាយ? ពុទ្ធិផាកបង្ហើរសំនៀងក្នុងបទថ្មី «យាយខ្ញុំ» រម្លឹកគុណជីដូនអត្ថន័យចាក់ដោតបំផុត
- 2021-05-07 07:58:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាខ្លះនឹកយាយ? ពុទ្ធិផាកបង្ហើរសំនៀងក្នុងបទថ្មី «យាយខ្ញុំ» រម្លឹកគុណជីដូនអត្ថន័យចាក់ដោតបំផុត
ចន្លោះមិនឃើញ
បន្ទាប់ពីស្ងប់ស្ងាត់បញ្ចេញបទចម្រៀងមួយរយៈថ្មីៗនេះ តារាចម្រៀងស្រករក្រោយ ពុទ្ធិផាក ទើបតែ បញ្ចេញស្នាដៃបទចម្រៀងថ្មីដែលមានចំណជើងថា ”យាយខ្ញុំ” ជូនចំពោះលោកយាយជាទីស្រលាញ់ ដែលបានចំណាយកម្លាំងកាយចិត្តមើលថែចៅមិនរអ៊ូសូម្បីបន្តិច។
ធ្លាប់តែស្ដាប់បទចម្រៀង Original Song ឬ Cover song ពី ពុទ្ធិផាក បែបស្នេហាលន្លង់លន្លោច ញាក់កន្រ្តាក់អារម្មណ៍ ប៉ុន្តែលើកនេះហាក់ប្លែកត្រចៀក ប្លែកអារម្មណ៍ជាមួយនឹងស្នាដៃក្នុងបទចម្រៀងថ្មីដែលជាប្រភេទជីវិតកម្សត់វិញម្ដង។
ចម្រៀងមួយបទនេះត្រូវបាន ពុទ្ធិផាក ផលិតឡើងយ៉ាងពិសេស សម្រាប់ជីដូន ដែលរៀបរាប់ពីគុណថ្លៃថ្លារបស់យាយ តែងតែខិត ខំថែរក្សាចៅមិនដែលបោះបង់ចៅចោល ទោះចៅធ្វើខុសក្នុងកាលៈទេសៈណាក៏ដោយ។
អាចនិយាយបានថាចម្រៀងមួយបទនេះ ធ្វើឱ្យអ្នកគាំទ្រមិនតិចទេពេលដែលបានស្ដាប់ហើយមានអារម្មណ៍ថានឹកលោកយាយដែលកាលពីនៅវ័យកុមារតែងលេងប្រឡែងមួយ នឹកគ្រប់អនុស្សារ ដែលធ្លាប់មានរួមជីដូន៕
ចង់ដឹងថាបទចម្រៀងមួយមានអត្ដន័យ និងពីរោះកម្រិតណាស្ដាប់ខាងក្រោម៖