• 2021-05-13 01:01:00
  • ព័ត៌មាន

មកដឹងរឿងរ៉ាវច្រើនយ៉ាងពីតារាសម្ដែង Stella មហាជនមិនច្រើនទេដែលបានដឹង

  • 2021-05-13 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីដែលមានរាងតូចច្រឡឹងកញ្ញា Stella កំពុងតែទទួលបានការចាប់អារម្មណ៍ និង​គាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនពិសេស​យុវវ័យ តាមរយៈការសម្ដែងរបស់កញ្ញានៅក្នុង បទ «មនុស្សអរូប» ថតស្ពតពាណ្ជជិកម្មផ្សេងៗ រួមទាំងជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ បូកផ្សំនឹងរូបសម្រស់ស្រស់ស្អាតពី ធម្មជាតិទៀតនោះ ក៏ធ្វើឲ្យកញ្ញាទទួលបានការគ្រាំទ្រនិងកោតសរសើរ កាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងភាពល្បីល្បាញរបស់នាង តារាស្រីរូបនេះនៅមានរឿងរ៉ាវជាច្រើនដែលអ្នកគាំទ្រមិនច្រើនទេ ដែលបានដឹង។

ចង់ដឹងថាតារាស្រីថ្ពាល់ខួចរូបនេះ មានរឿងអ្វីខ្លះដែលអ្នកមិនធ្លាប់ដឹងពីកញ្ញា ទស្សនាខាងក្រោម៖

១. Stella គឺជាកូនកាត់ខ្មែរ - ប៊ុលហ្គារី

២. នាងបានចូលសិល្បៈលើកដំបូងកាលពីឆ្នាំ ២០១៦

៣. ការសម្ដែងដំបូងរបស់នាងគឺ ថតខ្សែភាពយន្ដមួយ

៤. តារានៅក្នុងដួងចិត្តរបស់ Stella គឺអ្នកនាង ឌុច សោភា

៥. Stella ជាកូនពៅគេនៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនស្រី ២នាក់

៦. Stella មានអាយុ២៣ឆ្នាំ សព្វថ្ងៃកំពុងបន្តការសក្សានៅសកលវិទ្យាល័យ PPIU ជំនាញទេសចរណ៍

៧. ក្រៅពីការសម្ដែង Stella ក៏អាចច្រៀងបានយ៉ាងពីរោះផងដែរ

៨. នៅពេលទំនេរ ស្រីស្អាតរូបនេះចូលចិត្តដើរផ្សារទិញឥវ៉ាន់

៩. មុខម្ហូបដែលចូលចិត្តញុំាជាងគេបំផុតគឺ កាពិឆាសាច់គោ

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី