• 2021-05-13 08:41:01
  • ព័ត៌មាន

ថ្មី​ៗ​នេះ ស្រីស្អាត ព្រំ រិទ្ធកា ជួប​សំណួរ​​ចាក់​ដោត​១​អំពី​សង្សារ នាង​សឹង​មិន​ហ៊ាន​ឆ្លើយ

  • 2021-05-13 08:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាសចូលរួមក្នុងកម្មវិធីទូរទស្សន៍ MYTV តារាសម្ដែង ព្រំ រិទ្ធកា ទម្លាយប្រវិត្តស្នេហ៍ ពីអតីតថានាងធ្លាប់មានមិត្តប្រុសពីរនាក់តាំងពីនៅវ័យ១៣ឆ្នាំ ដែលធ្វើឱ្យពិធីករ ពិធីការនីជាពិសេស អ្នកគាំទ្រភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង។

ព្រំ រិទ្ធកា ជាតារាសម្ដែងស្រករក្រោយមួយរូបដែលកំពុងបោះជំហ៊ានយ៉ាងលឿន​ក្នុងអាជីពជាតារា សម្ដែង។ បច្ចុប្បន្ន នាង ក្ដាបក្ដាប់ឱកាសការងារជាច្រើនដូចជាសម្ដែងខ្សែភាពយន្ដ ថត MV និងស្ពតពាណិជ្ជកម្មជាដើម។ ដោយឡែក រិទ្ធកា ធ្លាប់បានលេចមុខក្នុងកម្មវិធីទូរទស្សន៍ MYTV ហើយត្រូវ ពិធីករឈ្លេច​សួរសំណួរចាក់ដោតពីប្រវិត្តស្នេហារបស់នាង។ ស្រីតូច សញ្ជឹង​មួយ​សន្ទុះ ទម្រាំ​ដាច់​ចិត្ត​ឆ្លើយ។ ស្រីស្អាត រូបនេះទម្លាយប្រាប់ ថានាងធ្លាប់មានមិត្តប្រុស២នាក់ហើយ​មក​ទល់​នឹង​ពេល​នេះ មិត្តប្រុសដំបូងនាងទាក់ទងគ្នាតាំងពីនាងមានវ័យ១៣ឆ្នាំមកម្ល៉េះ។

រិទ្ធកា សង្កត់ធ្ងន់បន្តិចថា៖”ខ្ញុំមានស្នេហាតាំងពីនៅក្មេងៗ មិនទាន់ចេះគិតអីទេបងអើយ(នាងសើច)”។ តារាស្រីរាងតូចច្រឡឹងរូបនេះបន្តថា បន្ទាប់ពីបែកជាមួយមិត្តប្រុសនៅវ័យ១៣ឆ្នាំនោះមក នៅអាយុ១៦ ឆ្នាំនាងក៏មានសង្សារម្ដងទៀតនៅថ្នាំទី១១។ យ៉ាងណាមិញរហូតមកដល់ពេលបច្ចុប្បន្ននេះនាងបាន​បែក​បាក់​គ្នា​ហើយ ហើយ​ពុំមាន មិត្តប្រុសទៀតនោះទេ ពោលគឺបេះដូងនាងនៅទទេស្អាតតែ​ម្ដង។

រម្លឹកផងដែរថា ព្រំ រិទ្ធកា ត្រូវបានមហាជនស្គាល់នាងដំបូងពេលនាងរួមការងារថត Vlog និងវីដេអូអប់រំ ជាមួយលោក ផាន់ រ៉ុង ដែលជាដៃគូរបស់នាង។ បន្ទាប់មក នាងក៏កាន់តែមានឱកាសប្រឡូកក្នុងសិល្បៈ ពេញលេចទទួលបានការងារថតរឿង ថតស្ពត MV បទចម្រៀងជា​ច្រើន​ទៀត៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម