• 2021-05-14 00:10:00
  • ព័ត៌មាន

ក្រៅពីល្បីខាងសម្ដែង James Teeradon ក៏ពូកែទាក់ទាញស៊ីអារម្មណ៍ Fan ដែរ រូបទាំងនេះជាសម្អាង

  • 2021-05-14 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគ​ថៃ​មាន​ចំណងជើងថា «Girl From Nowhere» កំពុងទទួល​បាន​ការគាំទ្រកាន់តែ​ខ្លាំង​ ពេល​មាន​វត្តមាន​លើ Netflix ជា​ហេតុ​ការ​ផ្សព្វផ្សាយ​កាន់តែទូលំទូលាយ ពិសេស​វា​បាន​ផ្ដល់នូវភាពងាយស្រួលដល់អ្នក​គាំទ្រអន្តរជាតិដោយសារមាន​ Subtitle អង់គ្លេស។

ជាក់ស្ដែង​រឿង​នេះ​ចេញ​ផ្សាយរដូវកាលដំបូងតាំង​ពីខែសីហា ឆ្នាំ ២០១៨ លើប៉ុស្តិ៍ GMM 25 និង​ឈាន​ចូល​រដូវកាល​ទី២ វា​ក៏មាន​មុខលើ Netflix ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ តួទាំងអស់​ទៀតសោត សុទ្ធ​តែ​ធ្វើឲ្យអ្នក​មើល​ពេញ​ចិត្ត។ ដូចនេះ​ក្រៅពីតួធំ ​Nanno (សម្ដែងដោយ Kitty Chicha) ក៏នៅ​មាន​ Yuri (សម្ដែងដោយ Ning Chanya) និង​តួ​ប្រុស Nanai (សម្ដែងដោយ James Teeradon)

សម្រាប់អ្នកដែល​តែង​តាមដាន​រឿងថៃ James Teeradon ក៏ជា​តារា​ប្រុសដែល​កំពុង​ពេញ​ល្បី​ដែរនា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​ជោគជ័យ​ធំកាល​ពីសម្ដែងរឿង «Bad Genius»។ ទោះ​បី​តំណែង​ជា​តួរងនៅឡើយ ប៉ុន្តែ​ប្រជាប្រិយភាពរបស់ James ពិតជា​មិនធម្មតា​ឡើយ។ គ្រប់យ៉ាង​អរគុណដល់សមត្ថភាព​ចេញពីពោះ និង​ភាពស្រស់សង្ហាដែលមិនអាចបដិសេធបាន។

សូមទស្សនាបណ្ដុំរូបភាពខាងក្រោម ដើម្បីជ្រាបកាន់តែ​ច្បាស់ពីរូបរាងដែលខាប​បេះដូងអ្នកគាំទ្ររបស់តារាប្រុសកើតឆ្នាំ ១៩៩៧រូបនេះ៖

ប្រភព៖ Kenh14

មតិយោបល់
អត្ថបទពេញនិយម