• 2021-05-17 01:45:19
  • ព័ត៌មាន

ថ្ងៃកំណើតគម្រប់ ២៩ឆ្នាំរបស់ Mai Davika ត្រូវអ្នកគាំទ្រលេងមួយក្ឌាំង ធ្វើឲ្យម្ចាស់ខួបអួលដើមកយំហ៊ូ

  • 2021-05-17 01:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូល​អាយុ ២៩ឆ្នាំ ឆ្នាំថ្មី​នេះរាសី Mai Davika កាន់តែឡើងស្រឺតៗទាំង​ការងារ និង​ការទទួល​បាន​ក្ដី​ស្រឡាញ់ពីគូស្នេហ៍ Ter Chantavit ក៏ដូចជា​អ្នកគាំទ្រទាំងឡាយ។

ដូច​កាល​ពី​ថ្ងៃខួប​កំណើត​ម្សិលមិញ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១)​ អ្នក​គាំទ្ររបស់​នាងបាន​ផ្ដើម​គំនិតរួម​គ្នា ដោយបាន​រៀបចំ​ Project ពិសេស​មួយ​សម្រាប់ Idol ម្នាក់​នេះ​របស់ពួកគេ។ ក្រុម​អ្នក​គាំទ្របាន​តំឡើង​ផ្ទាំងពាណិជ្ជកម្មធំៗប៉ុនយក្សនៅ ដោយមានរូបរបស់ Mai Davika ​ពីមុខផ្សារទំនើប​ Paragon, ICONSIAM, Interchange 21, Asok ជាមួយនឹង​ឃ្លា «Happy Davikah’s Day»

សាមី​ខ្លួនពេល​បាន​ឃើញ​បែប​នេះ​ហើយ ប្រាកដជា​មាន​អារម្មណ៍រំភើប​ខ្លាំង​ រហូតយំ ព្រោះមិនស្មាន​ថា​អ្នក​គាំទ្រ​របស់នាង ផ្ដល់ក្ដី​ស្រឡាញ់ និងកិត្តិយស ធ្វើគម្រោងធំ​ដល់ថ្នាក់​នេះ​សម្រាប់​នាង​ឡើយ៕​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់