• 2021-05-17 08:57:18
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ធ្លាយរឿងម្ចាស់មកុដ MU 2020 នាង Andrea ធ្លាប់រៀបការរួចហើយ

  • 2021-05-17 08:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំដឹងក្ដៅៗ ដែលធ្លាយរឿង ម្ចាស់មកុដ Miss Universe 2020 នាង Andrea Meza ធ្លាប់រៀបការរួចនៅឆ្នាំ២០១៩ នេះបើយោង តាមរូបភាពបង្ហោះក្នុង IG ផ្លូវការរបស់នាង។

បន្ទាប់ពីទទួលបានជ័យជំនះក្លាយជាម្ចាស់គ្រងមកុដ ២០២០ នាង Andrea Meza តំណាងប្រទេសមិចស៊ិកូ ធ្លាយរឿងមិនគួរឱ្យជឿនាងធ្លាប់រៀបការរួចនៅឆ្នាំ២០១៩ ដែលអ្នកគាំទ្ររកឃើញរូបថតមួយ សន្លឹកនាងធ្លាប់បង្ហោះរូបស្លៀកសម្លៀកបំពាក់រៀបការនៅថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៩ ដោយនាងភ្ជាប់ ថ្ងៃខែឆ្នាំជាមួយ Sticker ចិញ្ជៀនយ៉ាងដូច្នេះថា “ ៣.៩.២០១៩ “។

យ៉ាងណាមិញចំពោះរឿងរ៉ាវក្ដៅគគុកនេះមិនទាន់ដឹងថាវាពិត ឬយ៉ាងនោះទេខណៈរហូតមកដល់ពេល នេះពុំទាន់ឃើញខាងអ្នករៀបចំកម្មវិធី Miss Universe ចេញមកបញ្ជាក់នៅឡើយទេ ចំណែកសាមីខ្លួន ផ្ទាល់ក៏ពុំទាន់ចេញមុខបកស្រាយ។

រម្លឹកផងដែរថាកម្មវីធីប្រកួតបវរកញ្ញាឯកចក្រវាល គឺមិនអនុញ្ញាតចំណោះបេក្ខនារីណាម្នាក់ដែលធ្លាប់ រៀបការរួច ឬស្រ្តីរៀបការរួចចូលរួមប្រកួតក្នុងកម្មវិធីឡើយ៕

ប្រភព៖ Kenh14 អត្ថបទ៖ Pav SreyPich

មតិយោបល់