• 2021-05-19 02:45:11
  • ព័ត៌មាន

Aum Patchrapa ជាកំពូលតារាល្បីបន្ទាប់ ដែលព្រមទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ

  • 2021-05-19 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មួយ​រយៈចុងក្រោយ​នេះ​មាន​តារាៗ​បាន​ទៅទទួល​ការ​ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ជា​បន្តបន្ទាប់មានក្នុងនោះ​ក៏​មាន​កំពូលតារាប្រចាំប្រទេស​ Chompoo Araya ដែរ ដោយ​មិនរួញរាក្នុង​ការ​ចាក់ឡើយ ព្រោះ​នេះ​ជា​ជាវិធី​មាន​ប្រសិទ្ធភាពបំផុតដែល​អាច​ទប់ទល់នឹងជំងឺសាហាវ​នេះ​បាន​ បន្ថែមពីលើ​ការការពារផ្សេងៗ។

ដោយឡែក ពេល​នេះ​ក៏ដល់ពេល​ Aum Patchrapa កំពូល​តារា​ស្រី​លំដាប់ A ម្នាក់​ទៀតរបស់ថៃ ក៏​បាន​មក​ទទួល​ការ​ចាក់វ៉ាក់សាំង​ការពារជំងឺ​នេះ​ដែរ កាល​ពីថ្ងៃទី១៨ ខែឧសភាម្សិលមិញ ជាមួយនឹង​ក្រុមគ្រួសារ។ នេះ បើតាម​ការបង្ហាញផ្ទាល់របស់ Aum លើ Instagram។

ទោះជាបង្ហាញ​ថា​ខ្លួនពិតជា​បាន​ទៅចាក់វ៉ាក់សាំង ប៉ុន្តែតារា​ស្រី​រូបនេះ​មិន​បាន​ទម្លាយ​ថា​ខ្លួន​ ចាក់​វ៉ាក់សាំង​ប្រភេទណានោះទេ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ នេះ​ក៏​ជា​សញ្ញា​មួយ​ដែល បង្ហាញ​ក្នុង​ន័យ​លើកទឹកចិត្តឲ្យ​គ្រប់គ្នា​ទៅ​ចាក់​តាម​ការគួរ ព្រោះ​វា​ពិតជា​មាន​សារសំខាន់ និង​អាច​ក្លាយជា​រនាំងការពារ​ដ៏​មាន​ឥទ្ធិពលប្រឈម​នឹង​មេរោគ​ឆ្លងកូវីដ៕

ប្រភព៖ Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់