• 2021-05-20 06:43:16
  • ព័ត៌មាន

មុនល្បី តារាទាំងនេះជួបឧបសគ្គវេទនា ខ្លះធ្លាប់ធ្លាក់ការប្រកួតឡើងល្វីងមុខដល់ទៅ ៥០ដង ទម្រាំជាប់

  • 2021-05-20 06:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវឆ្ពោះទៅរក​ភាព​ជោគជ័យក្នុង​ការ​ក្លាយខ្លួនជា​តារា K-Pop មិនស្រួលនោះទេ ហើយតារាច្រើននាក់ណាស់ដែល​ធ្លាប់រងទុក្ខ ក្រាញននៀលនឹង​ផ្លូវមាន​សុទ្ធ​តែ​បន្លានេះ ស៊ូគ្រប់ស្ថានភាព​លំបាក ជាពិសេស​បំបែករនាំងដំបូង គឺ​ការប្រឡងចូលសិល្បៈ។ អ្នក​ខ្លះ​ក៏មាន​សំណាង​បាន​ជាប់ភ្លាមៗ ស្របពេល​ខ្លះ​ទៀតត្រូវ​បរាជ័យ​ច្រើន​ដង​ណាស់ ទម្រាំមាន​វាសនាបាន​ជាប់ ក្លាយជាមនុស្សម្នាក់ដែល​គ្រប់គ្នាហៅ Idol ពេញៗមាត់។

១. Yeonjun (TXT)

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់មួយ Yeonjun បាន​លើក​ឡើង​ថា​ លោក​បាន​ធ្លាក់ពីការប្រកួត​ច្រើនដង​ណាស់ ក្នុង​កម្មវិធិ​ប្រកួតចូលសិល្បៈ។

កាល​ពី​លោក​រៀន​នៅ​មធ្យមសិក្សា លោក​បាន​ចូល​ប្រកួត​ទាំងពាក់​វ៉ែនតា និងឯកសណ្ឋានសិស្ស។ ពេលនោះ​ Yeonjun បរាជ័យ​ច្រើនសាណាស់ ក្រោយ​មក​ក៏សម្រេច​ឈប់ពាក់វ៉ែនតាចូល​ប្រឡង នៅពេល​មួយ​នោះ។ បន្ទាប់​មក​ស្រាប់តែ លោក​បាន​ជាប់​ក្នុង​ការ​ប្រកួត​ជា​ច្រើន​កន្លែង។

ដូចនេះ​ជំនួស​ពីការពាក់វ៉ែនតា Yeonjun ក៏ពាក់ Contact Lens វិញ ទើប​ក្រោយៗ​មក​លោក​រកផ្លូវឃើញ គឺ​ជាប់​នៅ​ផលិតកម្ម Big Hit ក្លាយជា​តារា​ល្បីទល់សព្វថ្ងៃ។

២. JooE (MOMOLAND)

ក្នុង​បទសម្ភាស JooE បាន​និយាយ​ពី​ដំណើរតស៊ូដ៏សែន​លំបាក​របស់​នាង​ ពេល​ក្លាយជា​តារាម្នាក់។ នាង​ថា​ នាង​ចង់​ក្លាយជា​តារា​ចម្រៀង​តាំង​តែពីតូច ហើយចាប់​ផ្ដើមចូល​រៀន​ច្រៀង និងរាំ ពេល​រៀននៅ​មធ្យមសិក្សា។ បើទោះបី​សាលារៀននៅ​ឆ្ងាយពីផ្ទះ​ក៏ពិតមែន ក៏ប៉ុន្តែ​នាង​នៅតែព្យាយាម ស៊ូទាល់តែសមត្ថភាព​ច្រៀង​នាង​ឲ្យផលច្រើន។ ពេល​នោះ​ដែរ JooE ក៏បាន​ដាក់ពាក្យចូលរួម​ប្រកួតច្រើន​កន្លែង​ដែរ ប៉ុន្តែ​ត្រូវ​បាន​គេ​បដិសេធមិនទទួល​ច្រើន​លើក ច្រើនកន្លែងណាស់ ដល់ទៅ ៥០ដង​ឯណោះ។

ក្រោយមក​នាង​ក៏​បាន​ចូល​ប្រកួត​ចូល​ផលិតកម្ម MLD ហើយពេល​ថ្នាក់​ដឹកនាំឃើញពីសមត្ថភាព ក៏​បាន​ទទួល​នាង​មកធ្វើជាតារាយក​តែម្ដង។

៣. IU

ពេល​នេះ​អ្នកណាៗក៏ស្គាល់​ថា​ នារី​ម្នាក់នេះល្បីឈ្មោះ​កម្រិតណាលើវិថីសិល្បៈកូរ៉េ ហើយទម្រាំ​មាន​ថ្ងៃ​នេះ IU ប្រឈម​នឹង​រឿង​លំបាក​ឆ្អែតឆ្អន់​ហើយ។

កាល​ពីក្មេង គ្រួសារ​នាង​ជាប់​បំណុល​គេវ័ណ្ឌក ហើយនាង​និងប្អូន ត្រូវទៅនៅជាមួយជីដូន។ ដោយសារឃើញ​ជីដូនខំ​ប្រឹងចិញ្ចឹម​ពួកនាង​ទាំង​មាន​វ័យចាស់ជរា ហើយបូកផ្សំ​នឹង​ទឹក​ចិត្តកតញ្ញូចង់ជួយសម្រាល​បន្ទុក ទើប IU ចាប់ផ្ដើម​សើរតាមក្ដីស្រមៃ និងស៊ូជាមួយ​នឹង​វាសនា រហូត​ក្លាយជាតារា។ ប៉ុន្តែ​មុន​បាន​ជោគជ័យ នាងមាន​ប្រវត្តិ​បរាជ័យ​ពី​ការប្រកួតដល់ទៅ ២០ដង​។ មិនត្រឹម​តែប៉ុណ្ណោះ នាង​ធ្លាប់ទាំង​ត្រូវ​ផលិតកម្មមួយ ធ្វើស៊ីនាង ដោយបោកប្រាស់នាង​ទៀតផង រហូតបាន​កន្លែង​ថ្មី ទើប​រាសីនាងចាប់​ផ្ដើម​ឡើងមក​ទីស្រួលវិញ។

៤. Choa (អតីតសមាជិក AOA)

ដំបូង​ឡើយ Choa ដាក់ពាក្យប្រឡងចូល​ផលិតកម្ម JYP និង SM ប៉ុន្តែគ្មាន​ផលិតកម្មមួយណា​ទទួលទេ។ Choa ជា​តារា​ស្រី​ម្នាក់​ដែល​មាន​បទពិសោធច្រើនជាមួយ SM ដោយសារ​នាង​ដាក់ពាក្យប្រកួត ១៥ដង ប៉ុន្តែបរាជ័យទាំងអស់ រហូតចុងបញ្ចប់ទើបនាង​បាន​សម្រេច​ផ្លូវដើរ ពេ​លប្រឡងចូល​ផលិតកម្ម FNC និង​បាន​ក្លាយជា​សមាជិក AOA កាល​ពីឆ្នាំ ២០១២ ដល់ឆ្នាំដែលនាង​សម្រេច​ចេញពីក្រុម៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម