- 2021-05-21 07:48:08
- ព័ត៌មាន
ទូច ស្រីល័ក្ខ៖ ខ្ញុំពិតជាមិននឹកស្មានថាវាបែបហ្នឹងកេីតចំពេាះខ្ញុំទេ
- 2021-05-21 07:48:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច ស្រីល័ក្ខ៖ ខ្ញុំពិតជាមិននឹកស្មានថាវាបែបហ្នឹងកេីតចំពេាះខ្ញុំទេ
ចន្លោះមិនឃើញ
អ្នកមេម៉ាយកូន១ ទូច ស្រីល័ក្ខ ត្រូវបានគេមើលឃើញថា បាន និងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយក្នុងឆាកជីវិត ក្រោយពីនាងបានជួបរឿងរ៉ាវដែលគ្រប់គ្នានឹកស្មានមិនដល់ក្នុងគ្រួសារកាលពីចុងឆ្នាំមុន។
ស្ថានភាពនេះ សូម្បីសាមីខ្លួនក៏មិននឹកស្មានដែរដូចគ្នាដែរ។ "ខ្ញុំពិតជាមិននឹកស្មានថាវាបែបហ្នឹងកេីតឡេីងចំពេាះខ្ញុំទេ" ទូច ស្រីល័ក្ខ ថ្លែង។ យ៉ាងណា តារាស្រី មិនបាននិយាយឲ្យចំឡើយថា សំណេរខ្លីរបស់នាងនៅលើបណ្ដាញសង្គម សំដៅទៅសាច់រឿងអ្វីអោយពិតប្រាកដនោះទេ។
ទោះយ៉ាងណា ប្រិយមិត្តដែលតាមដានសាច់រឿងជីវិតឯកជនរបស់តារាស្រីរូបនេះ ពិតជាដឹងថា ស្រីល័ក្ខមានបញ្ហាអ្វី។ អ្នកនាង ទូច ស្រីល័ក្ខ ដែលបានចាប់ដៃគ្នាកសាងជីវិតជីវិតគូជាមួយស្វាមីជនជាតិន័រវេសកាលពីអំឡុងឆ្នាំ ២០១៥ បានផ្ដើមជីវិតដ៏ស្រស់បំព្រង ថ្ងៃណាក៏ឃើញតែរូបភាពផ្អែមល្ហែមនឹងគ្នា ហើយជារឿយៗពួកគេបណ្ដើរគ្នាទៅចូលកម្មវិធីសិល្បៈរបស់មិត្តរួមអាជីពផង។
ភាពផ្អែមល្ហែមរបស់ពួកគេ បានឈានទៅបង្កើតបានកូនប្រុសម្នាក់ បច្ចុប្បន្នមានវ័យប្រមាណ ៣ឆ្នាំជាងហើយ។ យ៉ាងណា ផ្កាដែលធ្លាប់តែរីកស្រស់ញញឹម ប្រែជាស្វិតស្រពោន។ ស្រីល័ក្ខ និងស្វាមីជនជាតិន័រវេស បានបែកបាក់ចែកផ្លូវគ្នាទាំងនឹកស្មានមិនដល់ ដែលរឿងនេះត្រូវបានលាតត្រដាងអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ ខណៈមុនបែករឿង គេឃើញ ទូច ស្រីលក្ខណ៍ បង្ហោះសារខូចចិត្តស្ទើររាល់ថ្ងៃ។
មិនមានព័ត៌មានស្ដែងពីមូលហេតុជាក់លាក់នៃរឿងប្រេះឆាក្នុងគ្រួសាររបស់ ស្រីល័ក្ខ នោះទេ ប៉ុន្តែតាមចចាមអារ៉ាម គឺដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ខណៈស្វាមីនាងមានការប្រចណ្ឌខ្លាំងពេក។ តាំងពីនោះមក គេឃើញស្រីល័ក្ខ បង្ហាញពីការខូចចិត្តជារឿយ តែជាមួយគ្នា នាងក៏មិនភ្លេចពីការលើកទឹកចិត្តចំពោះខ្លួនឯងដែរ។ ជាក់ស្ដែងនៅព្រឹកនេះ ក្រោយពីថ្លែងពីការនឹកស្មានមិនដល់ដែលខ្លួនជួបរឿងរ៉ាវដូច្នេះ នាងនៅតែប្រាក់ថា ត្រូវតែរឹងមាំ មិនចុះចាញ់ និងមិនបោះបង់ការតាំងចិត្តឡើយ។
ការនេះ បានធ្វើឲ្យប្រិយមិត្តនាងជាច្រើនបានសាទរ និងលើកទឹកចិត្តតារាស្រី ឲ្យបន្តដំណើរទៅមុខទៀត។ ក្រៅពីកម្លាំងចិត្តបានពីមិត្តភ័ក្តិ ក៏ដូចជាប្រិយមិត្តរបស់នាង ស្រីល័ក្ខ បញ្ជាក់ថា នាងកាន់តែមានទឹកចិត្តឆ្ពោះទៅមុខ ក្រោយនឹកឃើញពីកូនប្រុសតែម្នាក់របស់នាង។ នាង ធ្លាប់បានបញ្ចេញឲ្យដឹងថា កូនប្រុសរបស់ខ្លួនត្បិតនៅតូច ប៉ុន្តែយល់ការរាក់ជ្រៅច្រើន និងចេះជួយទុក្ខធុរៈម្ដាយណាស់ ហើយនេះហើយ គឺជាកម្លាំងចិត្តដ៏ខ្លាំងរបស់នាង៕