• 2021-05-25 07:13:27
  • ព័ត៌មាន

កប់សារី! តូតា ត្រូវស្វាមីផ្គាប់ចិត្តសុទ្ធតែរថយន្ដតម្លៃខ្ទង់ម៉ឺនដុល្លារ

  • 2021-05-25 07:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងសាច់សខ្ចី តូតា ពិតជាភរិយាកំពូលសំណាងខ្លាំងមែនទែន ដោយថ្មីៗនេះនាងត្រូវស្វាមី បណ្ដូលចិត្តទិញរថយន្ដសេរីទំនើបប្រចាំឆ្នាំ២០២១ ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារផ្គាប់ចិត្ត តូតា ពេញចិត្តស្ដូកតែម្ដង។

តូតា ធ្វើឱ្យមហាជនច្រណែនមិនស្ទើទេដែលនាងទើបតែបង្អួជាមួយនឹងសមាជិកថ្មីសន្លាងដែលជារថ យន្ដសេរីទំនើបប្រចាំឆ្នាំ២០២១គឺ Cadillac Escalade ពណ៌ខ្មៅភ្លឺរលោងចាំងភ្នែកស្អាតឥតខ្ចោះតែ ម្ដង។ ដោយឡែកម៉ាករថយន្ដសេរីទំនើបនេះមានតម្លៃកប់សេរីតែម្ដង ដោយគេហទំព័រ Car and Driver ទម្លាយតម្លៃ Escalade នេះមានតម្លៃចន្លោះពី $77,490 រហូតដល់ $80,490 ទៅតាមប្រភេទ រថយន្ដ។

បន្ទាប់ពីទទួលបានកាដូជាទីគាំប់ចិត្តពីស្វាមីរួច តូតា បានបង្ហោះរូបភាពជាមួយឡានថ្មីថែមទាំងភ្ជាប់ ពាក្យពេចន៍អគុណស្វាមីយ៉ាងដូច្នេះថា”ស្គាល់រសជាតិជិះឡានទាន់ឆ្នាំហើយ ២០២១ Thx You ប្ដី Pol Vibo”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់