• 2021-05-26 07:01:13
  • ព័ត៌មាន

ស្ងាត់ៗ! នីឡា កូនស្រីលោកតា វ៉ិចទ័រ ប្រកាសប្ដូរឈ្មោះថ្មីយ៉ាងពីរោះបែបនេះ

  • 2021-05-26 07:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ កូនស្រីសំណព្វចិត្តលោកតា វ៉ិចទ័រ ស្រីស្អាត នីឡា បានប្រកាសក្ដែងៗប្រាប់ មហាជនលើបណ្ដាញសង្គមថានាងបានបន្ដូរឈ្មោះថ្មីហើយចាប់ពីថ្ងៃនេះតទៅ ហើយថែមទាំងបង្គាប់ ឱ្យអ្នកគាំទ្រហៅឈ្មោះថ្មីរបស់នាងទៀតផង។

តារាកំប្លែងសាច់សខ្ចីដូចបណ្ដូលចេក នីឡា បានប្រកាសនៅថ្ងៃទី ២៦ ឧសភាពនេះថាចាប់ពីថ្ងៃនេះ នាងបានប្ដូរឈ្មោះថ្មីហើយ ប្ដូរពីឈ្មោះវ៉ាន់ នីឡា ទៅជា វ៉ាន់ មួយហ៊ីអ៊ីលីស។ នីឡា៖ “ ថ្ងៃនេះថ្ងៃសិល 15កើត ខែជេស្ន ពេញបូណ៌មី ប៉ាម៉ាក់បានស្រោចទឹកអោយពរជ័យ ហើយក៏បានប្ដូរឈ្មោះពី វ៉ាន់ នីឡា ទៅ វ៉ាន់ មួយហ៊ីអ៊ីលីស ពីថ្ងៃនេះទៅបងប្អូន អាចហៅ អ៊ីលីស បានណាសូមអរគុណ”។ ជុំវិញការប្ដូរឈ្មោះថ្មីនេះ នីឡា បានបញ្ជាក់ពីហេតុដែលជម្រុញឱ្យនាងសម្រេចចិត្តប្ដូរថ្មីនោះទេ។

យ៉ាងណាមិញស្រីស្អាតតារាកំប្លែងរូបនេះ កំពុងតែកាក់កបខ្លាំងជាមួយអាជីពរបស់ខ្លួនជាពិសេស គឺការលក់ដូរប្រចាំថ្ងៃរបស់នាងតែម្ដង។ ដោយឡែកបន្ទាប់ពីភ្ជាប់ពាក្យរយៈពេលជាយូបច្ចុប្បន្ន នីឡា កំពុងតែត្រៀមខ្លួន និងថែរក្សាសម្រស់សម្រាប់ថ្ងៃពិសេសរបស់នាងឆាប់ខាងមុខនេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី