• 2021-05-28 02:16:47
  • ព័ត៌មាន

Amber Liu ចុះ​កុងត្រាចាប់ដៃគ្នារកស៊ីជាមួយនឹង TEAM WANG របស់ Jackson ហើយ

  • 2021-05-28 02:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amber Liu (f(x)) បាន​ក្លាយជាតារា​ដំបូង​ដែល​ចុះកុងត្រា​ជាមួយ​នឹង RYCN Entertainment ក្រោយ​ពីក្រុមហ៊ុន​នេះ​ចាប់​ផ្ដើមយុទ្ធសាស្ត្រដៃគូជាមួយ​នឹង​ផលិតកម្ម TEAM WANG របស់​ Jackson។

Amber Liu
Jackson Wang

TEAM WANG ដែល​ដឹកនាំគ្រប់គ្រង​ដោយ Jackson Wang (GOT7) បាន​ប្រកាស​ថា៖ «យុទ្ធសាស្ត្រដៃគូតន្ត្រី​រួមមាន ការ​ផលិតនាំមុខ ការចែកចាយ ចេញ​ផ្សាយ ការគ្រប់គ្រងតារា និង​អ្វី​ផ្សេង​ទៀតជាលក្ខណៈសាកល» នេះបើ​យោងតាម​ការ Update របស់គណនី Instagram មួយ។

ចំណែក RYCN Entertainment និង Steel Wool Entertainment នឹង​សហការគ្នាចាត់ចែង ទទួល​ខុសត្រូវរាល់​សកម្មភាព​ការងារ​របស់ Amber Liu ក្នុង​នាម​ជាតារាចាប់ពីពេល​នេះតទៅ។

រាប់តាំង​ពីចាប់ផ្ដើម​ភាព​ជាដៃគូ​ជាមួ​យនឹង​ Sublime Artist Agency ក្រុមហ៊ុន​ដែល​ Youngjae ជ្រកកោន ឥឡូវ​ងាក​មក​បច្ចុប្បន្ន TEAM WANG ក៏​បន្ថែម​សមាជិក​ថ្មី​មួយទៀតគឺ ​RYCN Entertainment។ នេះ​កាន់តែ​បញ្ជាក់​ថា​ TEAM WANG របស់ Jackson កាន់​តែបោះជំហាន​ដើរទៅមុខហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់