• 2021-05-31 01:13:56
  • ព័ត៌មាន

កិត្តិយសណាស់! មានតែតារាទោល K-Pop ៦រូបប៉ុណ្ណោះជាប់ជាជើងខ្លាំងប្រចាំ Billboard 200

  • 2021-05-31 01:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​មិនតិច​ទេជាង ៥០ទេរបស់ K-Pop ដែល​បាន​ឈាន​ជើងបង្ហាញ​មុខ​លើ​តារាងកំពូល​ប្រចាំ​សប្ដាហ៍របស់ Billboard ក្នុង​សហរដ្ឋអាមេរិក «Billboard 200»។ ទោះជាយ៉ាងណា ក្នុងចំណោម​នោះ មាន​តែតារាប្រុសស្រី ៥រូបប៉ុណ្ណោះដែល​មាន​ឈ្មោះជាតារា​ទោលមាន​ការ​គាំទ្រខ្លាំង​ហួសប្រមាណ លើ​ឆាក​អន្តរជាតិ ពិសេស​ប្រចាំតារា Billboard នៅពេល​នេះ ហើយវាពិតជា​ជោគជ័យដ៏ធំ​បំផុត។

១. J-Hope (BTS)

J-Hope ពិតជា​មាន​សមត្ថភាព​មិនធម្មតា ដោយ​សារអាល់ប៊ុម mixtape ឆ្នាំ២០១៨របស់លោក​មាន​ឈ្មោះ​ថា «Hope Wolrd» មានមុខលើតារាងនេះ​ដល់ទៅ ២សប្ដាហ៍ ដោយជាប់លេខ ៦៣​ និង​ឡើង​ដល់លេខ ៣៨ វិញ។

២. RM (BTS)

សមាជិក BTS បន្ទាប់​គឺ RM ដោយកាល​ពីឆ្នាំ ២០១៨ ខែវិច្ឆិកា អាល់ប៊ុម «mono» របស់​លោក​បាន​ជាប់លេខ ២៦ និងជាប់​លើតារាងនេះចំនួន ១សប្ដាហ៍។ ៣. Suga (BTS)

សមាជិក BTS ម្នាក់​ទៀតគ្មាន​អ្នកណា​ក្រៅពី Suga ទេ ដោយ​បាន​ឈាន​ជើង​ជាប់​លើ តារាង​នេះ​ក្នុង​នាម​ជា Agust D តាមរយៈអាល់ប៊ុម D-2 ដោយទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១១ ចំនួន​ ១សប្ដាហ៍កាល​ពីឆ្នាំ២០២០។

៤. Jonghyun (SHINee)

សមត្ថភាព​របស់​តារា​ប្រុស​សំឡេង​ក្រអួន​រូបនេះ​ពិតជា​គួរឲ្យស្ញប់ស្ញែងបំផុត ព្រោះ​លោក​ក៏​ជា​អ្នក​ដែល​បាន​ជាប់លើតារាង Billboard 200 ដែរតាម​រយៈអាល់ប៊ុម​មាន​ចំណងជើងថា «Poet | Artist» និង​បាន​ជាប់ ១សប្ដាហ៍លើចំណាត់ថ្នាក់លេខ ១៧៧។

៥. BoA

នេះហើយតារាស្រីទោលដ៏មាន​ឥទ្ធិពល​ប្រចាំ K-Pop ដេល​មាន​មុខមុន​គេ​លើ​តារាង Billboard 200។ អាល់ប៊ុមឈ្មោះ «BoA» បាន​ជាប់​លេខ ១២៧ លើតារាងនេះ​កាលពីឆ្នាំ ២០០៩ និងបាន​ជាប់ចំនួន​ ១សប្ដាហ៍។

៦. Taeyang (BIGBANG)

Taeyang គឺជា​តារាទោលប្រុសដំបូង​បង្អស់​ប្រចាំ K-Pop ដែល​មាន​មុខលើតារាង Billboard 200។ កាលពីឆ្នាំ ២០១៤ អាល់ប៊ុម «Rise» របស់ Taeyang បាន​ជាប់លើតារាងនេះ ១សប្ដាហ៍ នៅចំណាត់ថ្នាក់ទី១១២៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់